Connect with us

វប្បធម៌ ជំនឿ

កម្ពុជា-ចិន នឹងរៀបចំពិព័រណ៍វប្បធម៌ និងសិល្បៈឆ្លុះបញ្ចាំងពីទំនាក់ទំនងប្រទេសទាំងពីរ នៅសារមន្ទីរជាតិ

បានផុស

នៅ

នាយកដ្ឋានសារមន្ទីរ នៃសារមន្ទីរជាតិ នឹងតាំងបង្ហាញពិព័រណ៍មិនអចិន្ត្រៃយ៍ក្រោមចំណងជើងថា៖ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈ» ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានទីតាំងស្ថិតនៅ សាលពិព័រណ៍មិនអចិន្ត្រៃយ៍ ថែវខាងត្បូងរបស់សារមន្ទីរជាតិកម្ពុជា។ នេះ បើតាមការផុសរបស់សារមន្ទីរជាតិ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍នេះ រៀបចំឡើងដើម្បីបង្ហាញពីវត្តមាននៃវត្ថុសិល្បៈ បច្ចេកទេសនានា និងផ្តត់គំនិតផ្សេងៗរបស់ទំនៀមទម្លាប់ប្រពៃណីជនជាតិចិននៅក្នុងសង្គមខ្មែរ និងឆ្លុះបញ្ចាំងអំពីការយល់ឃើញរបស់ប្រជាជនខ្មែរចំពោះប្រជាជនចិន។ ជាមួយគ្នានេះ ក៏នឹងបង្ហាញពីទំនាក់ទាក់ទងផ្នែកវប្បធម៌រវាងប្រជាជនទាំងពីរ ដែលបន្តឥតដាច់តាំងពីសម័យបុរាណរហូតមកដល់ពេលបច្ចុប្បន្នតាមរយៈកិច្ចសហប្រតិបត្តិការក្នុងកិច្ចការគាំពារនិងស្រាវជ្រាវអំពីវប្បធម៌ខ្មែរ ផងដែរ។

សម្រាប់ការតាំងពិព័រណ៍មិនអចិន្រៃ្តយ៍នេះ មានកិច្ចសហការរៀបចំរវាងនាយកដ្ឋានសារមន្ទីរ ជាមួយបណ្ឌិតសភាបេតិកភណ្ឌចិន ដោយមានការចូលរួមពីក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជាដើម្បីថែរក្សារមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ ក្រុមការងារស្រាវជ្រាវព្រះខ័នកំពង់ស្វាយ (ដឹកនាំដោយសាស្រ្ដាចារ្យ Mitch Hendrickson) ដោយមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម