ព័ត៌មានអន្ដរជាតិ
អស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
ជារឿងដ៏មហស្ចារ្យ ដែលសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសជាផ្លូវការថា ម្ចាស់ជើងឯកពានរង្វាន់ពិភពលោក World Cup 2026 នឹងទទួលបាន «ចិញ្ចៀនជើងឯក» Championship Rings» ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៩៦ឆ្នាំនៃព្រឹត្តិការណ៍នេះ។

តាមសេចក្តីប្រកាសលើគេហទំព័រ FIFA ផ្ទាល់ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ចិញ្ចៀនទាំងនេះ ជាប្រភេទ Limited-Edition ដែលផលិតឡើង ត្រឹមតែ ២ ០២៦ វង់ប៉ុណ្ណោះ ដោយមានវាយលេខរៀងដាច់ដោយឡែកពីគ្នា ចាប់ពី ១ ដល់ ២ ០២៦។

ចិញ្ចៀននេះ ធ្វើពីមាសទឹកដប់ និងដាំពេជ្រ ដោយផ្នែកម្ខាងមានរូបពានរង្វាន់ FIFA World Cup ដ៏ ចំណែកម្ខាងទៀត មានរូបឡូហ្គោ និងអត្តសញ្ញាណផ្ទាល់ របស់ប្រទេសដែលឈ្នះជើងឯក។

យ៉ាងណា ចិញ្ចៀនដែលច្នៃឡើងជាពិសេសចំនួន ៣០វង់ ត្រូវបានបម្រុងទុក សម្រាប់ផ្តល់ជូនកីឡាករ និងក្រុមការងារគ្រូបង្វឹកនៃក្រុមឈ្នះពាន ខណៈ ១ ៩៩៦វង់ដែលនៅសល់ នឹងត្រូវដាក់លក់នៅទូទាំងសកលលោក ជាវត្ថុអនុស្សាវរីយ៍ស្របច្បាប់ផ្លូវការ ដែលអនុញ្ញាតឲ្យអ្នកគាំទ្រ អាចមានឱកាសក្លាយជាម្ចាស់របស់វា។

ក្រោយចប់ការប្រកួតភ្លាម, កីឡាករ និងគ្រូបង្វឹកនៃក្រុមឈ្នះជើងឯក នឹងត្រូវទទួលបានចិញ្ចៀនបណ្តោះតំណាងជាបណ្តោះអាសន្នសិនប៉ុណ្ណោះ ហើយថ្ងៃក្រោយ ទើបម្ចាស់កម្មសិទ្ធ ត្រូវគេទៅវាស់ខ្នាត ដើម្បីផលិតឲ្យត្រូវទៅតាមទំហំម្រាមដៃ របស់បុគ្គលម្នាក់ៗ។

មកទល់ពេលនេះ ក៏មិនទាន់មានព័ត៌មានជាក់លាក់ អំពីតម្លៃនៃចិញ្ចៀន ដ៏អស្ចារ្យនេះឡើយ។
សូមជម្រាបថា ក្រុមម្ចាស់ការពារជើងឯកឆ្នាំចាស់ អាហ្សង់ទីន នឹងត្រូវប៉ះជាមួយ អេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ២០២៦ នាវេលាម៉ោង ២ យប់អាធ្រាត្រ ថ្ងៃអាទិត្យ ទី១៩ ឈានចូលថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ ២០២៦ នៅកីឡដ្ឋាន MetLife ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕
អត្ថបទ៖ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


