Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី៖ ទោះអ៊ុយក្រែន ទិញយន្តហោះចម្បាំង Rafale ​​១០០គ្រឿង​ពី​បារាំង​ ក៏មិនអាចជួយអ្វីបានដែរ

បានផុស

នៅ

ប្រតិកម្មទៅនឹងសំណើរបស់អ៊ុយក្រែន ប៉ងទិញយន្តហោះចម្បាំង Rafale របស់បារាំងចំនួន១០០គ្រឿង, រុស្ស៊ីបានបញ្ជាក់ច្បាស់ៗថា យន្តហោះនេះមិនអាចជួយអ្វីដល់ទីក្រុងកៀវបានទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov (រូបថត៖ Reuters)

តាមការផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី១៨ខែវិច្ឆិកាឆ្នាំ២០២៥ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov និយាយថា យន្តហោះចម្បាំង Rafale មិនអាចជួយឲ្យស្ថានការណ៍នៅសមរភូមិផ្លាស់ប្តូរបានឡើយ ហើយពិតជារឿងដ៏គួរឲ្យសោកស្តាយដែលទីក្រុងប៉ារីស បន្តលក់អាវុធឲ្យទីក្រុងកៀវ អុជបញ្ឆេះជម្លោះ និងបិទផ្លូវឆ្ពោះទៅរកសន្តិភាព។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីបារាំង Emmanuel Macron និងប្រធានាធិបតីអ៊ុយក្រែ Volodymyr Zelensky បានចុះហត្ថលេខាលើលិខិតបំណង សម្រាប់ការទិញយន្តហោះចម្បាំង Rafale ចំនួន ១០០ គ្រឿងដោយទីក្រុងកៀវ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។

ទិញយន្តហោះចម្បាំង Rafale (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ ភាគីទាំងពីរមិនបានផ្តល់ព័ត៌មានលម្អិត អំពីកាលកំណត់នៃការដឹកជញ្ជូន ឬយន្តការហិរញ្ញវត្ថុសម្រាប់កិច្ចព្រមព្រៀងនេះនៅឡើយទេ។

Rafale ជាយន្តហោះចម្បាំងពហុមុខងារដ៏ទំនើបបំផុតរបស់បារាំង ដែលត្រូវគេប៉ាន់ប្រមាណថា មានតម្លៃប្រហែល ១០០ លានអឺរ៉ូ (ប្រមាណ ១១៦ លានដុល្លារអាមេរិក) ក្នុងមួយគ្រឿង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំង ការផ្គត់ផ្គង់យន្តហោះចំនួន១០០ គ្រឿងនេះ អាចនឹងត្រូវចំណាយទឹកប្រាក់សរុបដល់ទៅ១៥ពាន់លានអឺរ៉ូឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​អ៊ុយក្រែន​​​ចុះ​កុងត្រា​​ប៉ងទិញ​យន្តហោះ​ចម្បាំង Rafale​​ ១០០គ្រឿង​ពីបារាំង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម