Connect with us

ជីវិតកម្សាន្ដ

អ្នកសិល្បៈអាសូរតារាសម្តែង២រូប សុខចិត្តដេកដួលនឹងជំងឺដល់ផុតសង្ខារទាំងវ័យក្មេង ក៏មិនខ្ចីសុំជំនួយ ព្រោះតែរក្សាតម្លៃជាអ្នកសិល្បៈរបស់ខ្លួន

បានផុស

នៅ

ថ្មីៗនេះដំណឹងមរណភាពរបស់តារាសម្តែងលោក អ៊ុន សិទ្ធា បានធ្វើឱ្យមហាជនអ្នកគាំទ្រសិល្បករ-សិល្បការិនីទូទាំងប្រទេសព្រមទាំងអ្នកនិយមលេងបណ្ដាញសង្គមមានការសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់តារាសម្ដែងប្រុសដ៏ ឆ្នើមរូបនេះដោយសារជំងឺដំបៅក្រពះ-ពោះវៀនធ្ងន់ធ្ងរ និងទឹកដក់ក្នុងពោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលដែលមរណភាពរបស់តារាសម្តែង អ៊ុន សិទ្ធា នេះដែរភ្លាមៗនេះមហាជន និងអ្នកសិល្ប:ក៏បាននឹកដល់សិល្បករមួយរូបទៀតគឺតារាសម្ដែង និងជាម៉ូដែលលោក ប៉ែន ចាន់សិទ្ធ ដែលបានបាត់បងជីវិតដោយសារជំងឺមហារីក រលាកសួត និង ក្រពះពោវៀន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។

ចំពោះការបាត់បង់តារាសម្តែងប្រុសល្បីឈ្មោះទាំង២ ដួងនេះត្រូវបានទស្សនិកជន និង អ្នកគាំទ្រវិស័យសិ ល្ប:ចាត់ទុកថាជាការបាត់បង់ធនធានសិល្បករដ៏ឆ្នើ មនិងពោរពេញសមត្ថភាពទេពកោសល្យគួរឱ្យសោកស្តាយខ្លាំងសម្រាប់សង្គមសិល្ប: ។ ការស្លាប់អ្នកសិល្ប:ទាំង ២រូបនេះក៏ត្រូវបានគេដឹងថាព្រោះរក្សាតម្លៃខ្លួនទើបអ្នកទាំហសុខបចិត្តដេកឈឺដល់ស្លាប់តែមិនបង្ហោះសុំជំនួយមហាជន។

លោក អុឹម ជីវ៉ា ដែលជាអ្នកសិល្ប:ដូចគ្នាបានលើកឡើងថា តារាសម្តែង២ដួងសុខចិត្តដេកឈឺដល់ស្លាប់តែមិនបង្ហោះ ប្រាប់ថាឈឺ មិនព្រមសុំជំនួយព្រោះខ្លាចខ្មាសមហាជន ទី១ គឺអតីតតារាសម្តែង លោក ប៉ែន ចាន់សិទ្ធ ទទួលមរណភាពនៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៥ ដោយរោគពាធ និងទី២ គឺអតីតតារាសម្តែងលោក អ៊ុន សិទ្ធា ទទួលមរណភាពនៅថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០២៥ដោយរោគពាធ។

ចំណែកឯលោក លៀក លីដា ពោលអាណិតនិងសោកស្តាយដែរថា “ព្រោះតែរក្សាតម្លៃខ្លួន និងវិស័យដែលខ្លួនស្រលាញ់ ឈឺមិនសុំជំនួយបងជូនដំណើរប្អូនត្រឹមនេះចុះ”។

ប្រាកដណាស់ ដោយសារហេតុផលនេះហើយទើបមានការលើកឡើងថា តារាទាំង២ដួងនេះគឺជាមនុស្សល្អស្លូតបូតក្នុងសង្គម ខណ:មហាជននៅតែមានក្ដីអាណិតសោកស្ដាយ។ ម្យ៉ាងទៀតព្រោះតែរក្សារកិត្តិយស និងភាពថ្លៃថ្នូរ មិនចង់ឮពាក្យថាពេលតារាឈឺគឺ ប្រកា សសុំជំនួយ រហូតដេកឈឺដល់ស្លាប់គ្មានថ្ងៃត្រឡប់វិញឡើយ៕ អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម