ព័ត៌មានជាតិ
អាកាសធាតុនៅខេត្តភាគឦសានចាប់ផ្តើមចុះត្រជាក់ដល់ ១២អង្សាសេ លាយឡំខ្យល់កន្រ្តាក់
ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា អាកាសធាតុចាប់ផ្តើមចុះត្រជាក់ លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលធ្វើឱ្យសីតុណ្ហភាពចុះត្រជាក់ ១២ អង្សាសេ ខណៈអាជ្ញាធរអំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបង្កាជំងឺផ្សេងៗ។

យោងតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ចាប់ពីថ្ងៃទី ២០រហូតដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខ្យល់មូសុងឦសានបក់មកក្នុងកម្រិតមធ្យមមានឥទ្ធិពលមកលើខេត្តនេះ ដែលធ្វើឱ្យស្ថានភាពចុះត្រជាក់តិចតួចសីតុណ្ហភាពមានពី ១៨ ទៅ ២៧°C ។
ជាមួយគ្នានេះ មន្ទីរធនធានទឹកអំពាវនាវឱ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នអំពីស្ថានភាពអាកាសធាតុចុះត្រជាក់នេះ ដើម្បីជៀសវាងពីជម្ងឺដង្កាត់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុលើមនុស្ស សត្វ រុក្ខជាតិ និងពិសេសយកចិត្តទុកដាក់ថែទាំសុខភាពលើមនុស្សចាស់ ស្ត្រី និងកុមារ។

ចំណែក អាកាសធាតុនៅខេត្តមណ្ឌលគិរី ចាប់ផ្ដើមចុះត្រជាក់ខ្លាំងរយៈពេល៣ថ្ងៃ លាយឡំខ្យល់កន្ត្រាក់ ដោយរងឥទ្ធិពលព្យុះមូសុងឦសាន។ នាប៉ុន្មានថ្ងៃកន្លងមកនេះ អាកាសធាតុចាប់ផ្ដើមចុះត្រជាក់ជាបន្តបន្ទាប់ ផ្ទៃមេឃមានសភាពអួអ័ព្វលាយឡំខ្យល់កន្ត្រាក់ និងតំណក់ទឹកភ្លៀង។
សភាពបែបនេះធ្វើឱ្យអាកាសធាតុចុះត្រជាក់ដល់ ២១-៣០ អង្សាសេ ចាប់ពីពីថ្ងៃទី១៩-២៣ខែវិច្ឆិកា ដោយទទួលឥទ្ធិពលពីខ្យល់មូសុងឦសាន ខ្យល់បក់ពីទិសឦសានមានល្បឿនពី២-៥ម៉ែត្រ/វិនាទីនិង មានខ្យល់បក់ខ្លាំងក្នុងល្បឿន ៨-១៣ម៉ែត្រ/វិនាទី លាយឡំភ្លៀងផ្គរ និងរន្ទះផងដែរ៕
ដោយ៖ ខៀវ ចាប/ រៀម សុខហេង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


