ព័ត៌មានជាតិ
ចាប់ពីថ្ងៃទី ២-១០ មករា អាកាសធាតុនៅខេត្តរតនគិរីចុះត្រជាក់សីតុណ្ហភាព ១៨°C
មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានឱ្យដឹងថា ចាប់ពីថ្ងៃ ទី០២ រហូតដល់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ ខ្យល់មូសុងឦសានបក់មកក្នុងកម្រិតមធ្យម មានឥទ្ធិពលមកលើខេត្តរតនគិរី ស្ថានភាពបែបនេះ និងធ្វើឲ្យអាកាសធាតុចុះត្រជាក់មធ្យម សីតុណ្ហភាពមានពី ១៨°C ទៅ ២៨°C មានខ្យល់បក់មកពីទិសឦសាន ល្បឿនពី ២ ទៅ ៥ម៉ែត្រ/វិនាទី និងខ្យល់កន្ត្រាក់បក់ក្នុងល្បឿនពី ៦ ទៅ ១០ម៉ែត្រ/វិនាទី (ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ៤ល្ងាច)។

អាស្រ័យដូចបានជម្រាបជូន មន្ទីរធនធានទឹកនិងឧតុនិយមខេត្តរតនគិរី សូមជូនដំណឹងជាសាធារណៈ សូមមេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នអំពីស្ថានភាពអាកាសធាតុប្រែប្រួលចុះត្រជាក់មធ្យម និងខ្យល់កន្ត្រាក់នេះ ដើម្បីជៀសវាងពីជម្ងឺសង្កាត់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុលើមនុស្ស សត្វ រុក្ខជាតិ និង ពិសេសយកចិត្តទុកដាក់ថែរទាំសុខភាពលើមនុស្សចាស់ ស្ត្រី និងកុមារ។

អាកាសធាតុជាក់ស្តែង នៅព្រឹកព្រលឹមនាថ្ងៃទី ៣ ខែមករា នេះមានចុះអ័ព្ទនិងត្រជាក់ ផ្ទៃមេឃមានពពកតិចតួច និងខ្យល់ប៉ក់។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី នឹងបន្តការតាមដានសភាពការណ៍ធាតុអាកាសនិងជម្រាប ជូនជាបន្តបន្ទាប់ ក្នុងករណីប្រែប្រួលបន្ថែម៕
ដោយ៖ ខៀវ ចាប
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


