ព័ត៌មានជាតិ
អាកាសធាតុចុះត្រជាក់ ពលរដ្ឋសម្រុកនាំគ្នាទិញអាវរងា ក្នុងខេត្តមណ្ឌលគិរី
នៅតំបន់ភូមិភាគឦសានក្នុងខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋកំពុងចាប់ផ្តើមទិញអាវរងា ស្រោមដៃ និងស្រោមជើង ដើម្បីការពារភាពត្រជាក់ និងរក្សាកម្តៅក្នុងខ្លួន ជាពិសេសនៅពេលយប់ដែលសីតុណ្ហភាពចុះត្រជាក់ខ្លាំង។ នេះឆ្លុះបញ្ចាំងពីការត្រៀមខ្លួនរបស់ប្រជាជនក្នុងតំបន់ សម្រាប់ការប្រែប្រួលអាកាសធាតុ។

យុវជនឈ្មោះ យ៉ង់ សុផាន់ណេត មានទីលំនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៥ថា ជាទម្លាប់ឱ្យតែដល់រដូវប្រាំងអាកាសធាតុចាប់ផ្ដើមចុះត្រជាក់ខ្លាំង ដូច្នេះរូបគេបានទៅរកមើលទិញអាវរងាលើទីផ្សារពាក់ដើម្បីការពារភាពត្រជាក់ និងបង្កាជំងឺផ្សេង។ យុវជនបានផ្តាំទៀតថា៖« ដោយសារខែនេះអាកាសធាតុចាប់ផ្តើមចុះត្រជាក់ ដូច្នេះសូមបងប្អូនទាំងអស់គ្នាទាំងរស់នៅក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរមេត្តាមកលេងទីនេះ បង្កើនយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាដើម្បីការពារសុខភាពបង្កាជំងឺផ្សេងៗ។

ពលរដ្ឋរស់នៅក្នុងតំបន់ និងភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តទៅលេងខេត្តនេះ អាចរកទិញអាវរងា ស្រោមដៃ ស្រោមជើង នៅបរិវេណផ្សារសែនមនោរម្យជាមួយនឹងតម្លៃសមរម្យ។ជាការកក់សម្គាល់ជាក់ស្តែង នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកានេះ ទាំងពលរដ្ឋ និងភ្ញៀវទេសចរ បាននាំគ្នាចូលទិញអាវរងាពាក់បណ្តើរៗ ទាំងមនុស្សវ័យចំណាស់ វ័យជំទង់ និងម្តាយឪពុកក៏បានទិញសម្រាប់កូនៗរបស់ពួកគេ។
ជាមួយគ្នានេះ អាជីវករលក់អាវរងានៅក្រុងសែនមនោរម្យ លោក ចាន់ បានថ្លែងប្រាប់ថា ដើម្បីឆ្លើយតបតម្រូវការអតិថិជន គឺលក់អាវរងាក្បាលគីបគ្រប់ប្រភេទ និងតម្លៃសមរម្យ ដោយអាវខ្លះតម្លៃ ១ម៉ឺនរៀលក៏មានដែរ។ លោកនិយាយថា៖«ឱ្យតែដល់រដូវរំហើយ អាកាសធាតុចុះត្រជាក់ មានប្រជាពលរដេ្ឋជាហូរហែបានមកគាំទ្រទិញខោសាច់ក្រាសៗនិងអាវរងារដើម្បីកាពាភាពត្រជាក់ខ្លាចជួបបញ្ហាសុខភាព»។

យោងតាមការព្យាករក្រសួងធនធានទឹក និងឧត្តុនិយម ស្ថានភាពអាកាសធាតុចុះត្រជាក់បែបនេះ ដោយសារកម្ពុជារងឥទ្ធិពលខ្យល់មូសុងឦសាន ដែលធ្វើឱ្យសីតុណ្ហភាពក្នុងខេត្តមណ្ឌលគិរី ធ្លាក់ចុះដល់ ១៨ អង្សាសេ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


