ជីវិតកម្សាន្ដ
ទោះមិនជាប់ Top30! តែលទ្ធផលនេះ មិនអាចបាំងភាពលេចធ្លោនៃសមត្ថភាព ហ្វីយ៉ាតា ក្នុងវិស័យបវរកញ្ញាកម្ពុជាឡើយ
បវរកកញ្ញាកម្ពុជា និងអ្នកគាំទ្រវិស័យបវរកញ្ញា បានសម្តែងការសោកស្តាយចំពោះលទ្ធផលនៃកម្មវិធីបវរកញ្ញាចក្រវាល ក្នុងវគ្គបឋម ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញនេះ ខណៈដែលបវរកញ្ញាកម្ពុជាពេញដោយសមត្ថភាព និងសម្រស់រូបនេះ មិនអាចចូលសូម្បីតែ Top 30 ។
តែទោះបីជាបែបនេះ បវរកកញ្ញាកម្ពុជា និងអ្នកគាំទ្រវិស័យបវរកញ្ញា នៅព្រឹកថ្ងៃទី២១ វិច្ឆិកានេះ នៅតែបង្ហាញមោទនភាពចំពោះ ហ្វីយ៉ាតា និងបានចេញសារលើកទឹកចិត្តព្រោងព្រាត ព្រោះគ្រប់គ្នា សុទ្ធតែមើលឃើញពីភាពលេចធ្លោពុំអាចប្រកែកបានរបស់បវរកញ្ញាកម្ពុជារូបនេះ លើឆាកអន្តរជាតិ ខណៈតែងធ្វើឱ្យម្ចាស់ផ្ទះនៃការរៀបចំកម្មវិធីប្រកួតសម្រស់និងសមត្ថភាព Miss Universe លើកទី៧៤ មានការចាប់អារម្មណ៍ និងសូម្បីតែបវរកញ្ញាបណ្តាប្រទេសផ្សេងៗ។

តួយ៉ាង ចាប់តាំងពីឈានជើងលើឆាកអន្តរជាតិ នៃកម្មវិធី Miss Universe លើទឹកដីថៃភ្លាម ហ្វីយ៉ាតា បានធ្វើឱ្យទាំងក្រសែភ្នែកអន្តរជាតិ ព្រមនឹងម្ចាស់ផ្ទះនៃការរៀបចំកម្មវិធីផ្ទាល់ចាប់អារម្មណ៍ខ្លាំងលើខ្លួន ក៏ព្រោះតែតែងពាំនាំនូវភាពជឿជាក់ និងសមត្ថភាពដ៏លេចធ្លោក្នុងការបង្ហាញខ្លួនពីមួយវគ្គទៅមួយវគ្គ។ ខណៈស្របពេលដែលកម្ពុជា និងថៃ កំពុងមានជម្លោះនឹងគ្នា និងឈានដល់មានការរើសអើងពីសំណាក់ក្រុមជ្រុលនិយមថៃថែមទៀត តែហ្វីយ៉ាតា នៅតែអាចរឹងមាំ បញ្ចប់តួនាទីជាអ្នកតំណាងជាតិដ៏ល្អប្រពៃ និងស័ក្តិសមឥតខ្ចោះ។

ក្នុងចំណោមបវរកញ្ញាកម្ពុជាទាំងអស់ កញ្ញា អុិន លក្ខិណា ក៏បានទៅចូលរួមលើកទឹកចិត្ត ហ្វីយ៉ាតា ដោយផ្ទាល់ នៅឯប្រទេសថៃផងដែរ។
ចំណែកឯ ពេជ្រ វត្តីសារាវឌ្ឍី លំដាប់រងទី២ ក្នុងកម្មវិធី Miss Universe 2025 ក៏បានបង្ហាញការលើកទឹកចិត្ត ចំពោះ Queen កម្ពុជា ហ្វីយ៉ាតា តាមរយៈសំណេរថា “អ្នកបានឈ្នះក្នុងចិត្តប្រជាជនកម្ពុជារួចរាល់ហើយ អរគុណការលះបង់ដ៏អស្ចារ្យសម្រាប់ « កម្ពុជា » To the strong and empowered Queen”។ ខណៈនៅមានសារគាំទ្រ និងលើកទឹកចិត្តជាច្រើនទៀត ពីអ្នកសិល្បៈ ពិសេសសាធារណជន។

ជាមួយគ្នានេះ ផេកផ្លូវការ Universe Queen ក៏បានចូលរួមសម្តែងការលើកទឹកចិត្តថា “យើងមានមោទនភាពចំពោះអ្នករួចទៅហើយ ហ្វីយ៉ាតា អ្នកតំណាងឱ្យយើង (កម្ពុជា) ពិតជាអស្ចារ្យណាស់ ហើយធ្វើឱ្យលទ្ធផលល្អបំផុតចេញមក។ សូមអរគុណចំពោះការលះបង់ ការប្តេជ្ញាចិត្ត និងទំនុកចិត្តរបស់អ្នក ផ្ញើការឱបក្រសោបដល់អ្នក ហើយយើងទាំងអស់គ្នានឹងនៅជាមួយអ្នក”។
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


