Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនបានហើយ ឃាតករដែលដុតផ្ទះសម្លាប់មនុស្ស ៩នាក់ នៅស្រុកស្ទឹងត្រង់

បានផុស

នៅ

នៅព្រឹក​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ច ចុះពិនិត្យទីតាំងកើតហេតុ នៃករណីឃាតកម្មគិតទុកជាមុន ដែលករណីនេះកើតឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៦៖៣០នាទី ដោយឃាតករបាន អាករ ដុតផ្ទះសម្លាប់មនុស្សចំនួន ០៩នាក់ កើតឡើង នៅចំណុចកៀនឃ្លាំង ភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ប៊ិន មិនា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ត្រូវជាប្ដីរបស់ជនរងគ្រោះឈ្មោះ ធា តាំងលី (ហៅឃ្លី) ​បណ្តាលជនរងគ្រោះស្លាប់ចំនួន ០៩នាក់ ក្នុងនោះមាន ៖

1. ឈ្មោះ ស្រុន ស្រឿន ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ

2. ឈ្មោះ ធា តាំងលី ហៅឃ្លី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធជនសង្ស័យ)

3. ឈ្មោះ ធា ថាក់ ភេទប្រុស អាយុ៧ឆ្នាំ ជនជាតិខ្មែរ

4. ឈ្មោះ ផា បុតា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ

5. ឈ្មោះ ផា ស្រីតាន ភេទស្រី អាយុ១១ឆ្នាំ ជនជាតិខ្មែរ

6. ឈ្មោះ ផា ភ័ក្រ្ត ភេទប្រុស អាយុ០៧ឆ្នាំ ជនជាតិខ្មែរ

7. ឈ្មោះ ផា សម្ផស្ស ភេទស្រី អាយុ០៥ឆ្នាំ ជនជាតិខ្មែរ

8. ឈ្មោះ សុីម វិសាល ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ

9. ឈ្មោះ ណាត នាថ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ

ជនរងគ្រោះទាំង០៩នាក់ មានទីលំនៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ។ បច្ចុប្ប្នន្ន សពចំនួន៨ ដែលត្រូវបាន ដុតសម្លាប់ សមត្ថកិច្ចរួមជាមួយ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្មនៅកម្ពុជា (CPU) កំពុងធ្វើកោសល្យវិច្ច័យតាមជំនាញបច្ចេកទេស។ ដោយឡែកសព ស្រី្តឈ្មោះ ណាត នាថ បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ចំពោះជនសង្ស័យ តាមការរាយការណ៍របស់សមត្ថកិច្ច គឺឃាត់ខ្លួនបានហើយ និងកំពុងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ​និង​រូបភាព​៖​ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម