Connect with us

ព័ត៌មានជាតិ

បណ្ណ​សម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ២,៥០៧ ប័ណ្ណ ចែក​ដល់​ពលរដ្ឋឃុំ ២ ធ្នូ ទុក​ជា​ទ្រព្យ​មរតកតកូនត​ចៅ​គ្រប់​ជំនាន់

បានផុស

នៅ

អាជ្ញាធរខេត្តក្រចេះ បានផ្តល់វិញ្ញាប័នបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ២,៥០៧ ប័ណ្ណ ជូនដល់​ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងស្រែ ភូមិជើងឃ្លេ ភូមិច្រាប និងភូមិជ្រៃម៉ាំង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ​ កាលពីថ្ងៃទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ កន្លងទៅថ្មីៗនេះ។

គោលនយោបាយផ្តល់ប័ណ្ណកម្មសិទ្ធដីធ្លី (ប្លង់រឹង) របស់រាជរដ្ឋាភិបាល ផ្តល់សារៈប្រយោជន៍ដល់ប្រជាពលរដ្ឋ ដើម្បីពង្រឹងអំណាចសិទ្ធគ្រប់គ្រងស្របច្បាប់ និងបង្កើនកម្រិតជីវភាពប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទន់ គង់ មេឃុំ ២ធ្នូ បានឱ្យដឹងថា ការ​ចែក​ប័ណ្ណកម្ម​សិទ្ធិដីធ្លីនេះពិតជាមានសារសំខាន់ខ្លាំងណាស់ គឺជាកេរទ្រព្យសម្បត្តិសម្រាប់​​បន្សល់ទុកដល់​កូនចៅជំនាន់ក្រោយ។

លោកថា នាពេលកន្លងមកតែងតែកើតមានបញ្ហាទំនាស់ដីធ្លី ប៉ុន្តែពេលនេះបញ្ហាទាំងនោះត្រូវបានកាត់បន្ថយជាអតិបរមា ដល់ពេលថ្ងៃក្រោយនិងទៅអនាគត ពេលប្រជាជនទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ទាំងអស់គ្នា នឹងលែងមានទំនាស់ដីធ្លីទៀតហើយ។

«ប័ណ្ណកម្ម​សិទ្ធិដីធ្លីនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ គឺបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ដែលធ្វើ​យ៉ាងណាត្រូវថែរក្សាដើម្បីបង្កបង្កើន និងប្រើប្រាស់ឱ្យចំគោលដៅ»។ លោក ទន់ គង់ បញ្ជាក់។

លោកបានបញ្ជាក់ថា នៅក្នុងសកម្មភាពចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋរបស់ក្រុមការងារបច្ចេកទេស ប្រជាពលរដ្ឋមានការចូលរួមយ៉ាងសស្រាក់សស្រាំ ទាំងការរៀបចំឯកសារនិងចុះបង្ហាញព្រំប្រទល់ក្បាលដីដែល​ធ្វើ​ឲ្យដំណើរការ​ចុះ​បញ្ជីដីធ្លី​សម្រេច​បាន​លទ្ធផល​​ឈាន​ទៅ​ចែក​បណ្ណ​សម្គាល់​កម្មសិទ្ធិ​នៅពេលនេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម