Connect with us

ព័ត៌មានជាតិ

អ្នកល្មើសបម្រាម៤នាក់ពីភ្នំពេញលួចចូលខេត្តព្រៃវែង តេស្តវិជ្ជមានកូវីដ-១៩ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌ

បានផុស

នៅ

រដ្ឋបាលខេត្តព្រៃវែងបានប្រកាសថា អ្នកល្មើសបម្រាមពីភ្នំពេញលួចចូលមកខេត្តព្រៃវែងថ្មីៗនេះទៀតហើយ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ បន្ថែមទៀត មកពីរាជធានីភ្នំពេញ។

រដ្ឋបាលខេត្តបានលើកឡើងថា ការចល័តទីនេះ ធ្វើអោយនាំទុក្ខដល់គេពេញមួយភូមិ ទាំងឪពុកម្តាយ និងសាច់ញ្ញាតិ។ រដ្ឋបាលសូមបញ្ជាឱ្យចាត់វិធានការក្តៅ ការរឹតបន្តឹងការឆ្លងកាត់ និងដាក់ឱ្យធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវដោយគ្មានការយោគយល់ដាច់ខាត។

រដ្ឋបាលខេត្តព្រៃវែង បានជម្រាបជូនជាសាធារណៈជនបន្តទៀតថា ចំពោះអ្នកលួចចល័តទីដោយមិនគោរពវិធានការរដ្ឋបាលនឹងត្រូវប្រឈមនឹងការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃរួច។

ខាងក្រោម ជាឈ្មោះ ដែលអ្នកលួចរត់ចូលមកខេត្ត និងបានរកឃើញវិជ្ជមានកូវីដ-១៩

១ ឈ្មោះ ឆាំ រីនឌី ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិចាក់ខ្លាញ់ ឃុំពាមរក៏ ស្រុកពាមរក៏ ខេត្តព្រៃវែង បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៣ ខែមេសា (យកលើកទី១) គាត់មកពីរាជធានីភ្នំពេញ។

២ ឈ្មោះ យៀវ លន ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៣ ខែមេសា(យកលើកទី១) គាត់មកពីភ្នំពេញ។

៣ ឈ្មោះ ឆែម ភា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិកូនពោធិ៍ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៤ ខែមេសា (យកលើកទី១) គាត់មកពីភ្នំពេញ។

៤ ឈ្មោះ ហ៊ាង ភី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រៃស្រមោច ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានយកសំណាកទៅពិនិត្យនៅថ្ងៃទី១៤ ខែមេសា(យកលើកទី១) គាត់មកពីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម