ព័ត៌មានជាតិ
អភិបាលរងខណ្ឌពោធិ៍សែនជ័យ ៖ អាជ្ញាធរពុំដែលមានចេតនាវាយកម្ទេច ឬរើបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋណាម្នាក់ឡើយ តែជាវិធានការចំពោះមុខ
លោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ លើកឡើងថា «អាជ្ញាធរ នៃរដ្ឋបាលខណ្ឌ ពុំដែលមានចេតនាណាមួយទៅវាយកម្ទេច ឬទៅរើបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ ប៉ុន្តែជាវិធានការចំពោះមុខ និង ដើម្បីធានាប្រសិទ្ធភាពការងារឲ្យទទួលបានផល គឺក្រុមការងារចាំបាច់ត្រូវតែអនុវត្តវិធានការក្តៅចំពោះទីតាំងមួយចំនួនតូចដែលនៅតែបន្តការរំលោភបំពានមិនស្តាប់ការជូនដំណឹងណែនាំរបស់អាជ្ញាធរ»។


លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកកិច្ចការងារសណ្ដាប់ធ្នាប់សាធារណៈ តំណាងលោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ លើកឡើងបន្តថា កិច្ចការងាររៀបចំសណ្ដាប់ធ្នាប់លើដងផ្លូវ ដើម្បីសោភ័ណភាព ពិសេសការរំដោះចិញ្ចើមផ្លូវទុកសម្រាប់ឲ្យពលរដ្ឋថ្មើរជើងបាន គឺ ទាមទារការចូលរួមខ្ពស់ណាស់ពីបណ្ដាអ្នកពាក់ព័ន្ធ ពិសេសនោះប្រជាពលរដ្ឋក្នុងមូលដ្ឋានតែម្ដង។


លោក ជា ហាក់ ជាប្រជាពលរដ្ឋ បានសម្ដែងក្ដីរីករាយក្នុងការចូលរួមសហការជាមួយអាជ្ញាធរក្នុងការរៀបចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវ និងដងផ្លូវសាធារណៈ ព្រោះពួកគាត់ក៏ចង់បានផ្លូវធំទូលាយស្អាតល្អ បង្កលក្ខណៈងាយស្រួលដល់ការរស់នៅ ការធ្វើដំណើរ និងការប្រកបមុខរបររកស៊ីទទួលទានជាដើម ពិសេសចង់បានទីក្រុងមានសោភ័ណភាព និងរបៀបរៀបរយខ្ពស់ផងដែរ។


គួររំលឹកថា បញ្ហាសណ្ដាប់ធ្នាប់លើដងផ្លូវសាធារណៈនេះដែរ កាលពីពេលថ្មីៗ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តការក្រើនរំលឹកខ្ពស់ទៅកាន់អាជ្ញាធរទាំង ១៤ ខណ្ឌ និងផ្សាររដ្ឋទាំង ២៥ ឲ្យបន្តការយកចិត្តទុកដាក់រៀបចំឲ្យបានស្អាតល្អ ធានាភាពល្អប្រសើរ ពិសេសការងាររំដោះចិញ្ចើមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ទុកសម្រាប់ការថ្មើរជើង គឺត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាព៕
អត្ថបទ ៖ សុភា






-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


