អាជីព
ចំណុចទាំងនេះ នាំឲ្យអ្នកគ្រប់គ្រងទទួលបានការគោរពលើសពីតួនាទីទៅទៀត
អ្នកគ្រប់គ្រងគ្រប់រូបត្រូវរកវិធីល្អបំផុតដើម្បីដឹកនាំនិងលើកទឹកចិត្តប៉ុន្តែគោលការណ៍មូលដ្ឋានមួយចំនួននឹងជួយឲ្យអ្នកទទួលបានការគោរពសឹងលើសពីនាយកប្រតិបត្តិទៅទៀត។
១ យល់ពីតម្លៃរបស់និយោជិក

យើងដឹងហើយថា គ្រប់គ្នាចង់បានតម្លៃមួយ ហើយយើងតែងតែមិនអាចសម្រេចគោលបំណងម្នាក់ឯងបានទេ ដូច្នេះត្រូវខិតខំជួយបុគ្គលិកនានាឲ្យបានរីកចម្រើន មិនថាមុខការ ជំនៈឧបសគ្គរៀនបន្ថែម ចែករំលែកស្នាដៃ មិនដណ្ដើមយកតែឯង អ្នកនឹងឈ្នះ។
២ រក្សាភាពត្រឹមត្រូវ
ចៀសវាងការលេងល្បែងបក្សពួក ដាក់មហិច្ឆតាឬគំនុំឬមនោសញ្ចេតនាផ្ទាល់ខ្លួន ខ្ពស់ជាងស្មារតីជាក្រុម។ ព្រោះមនុស្សគ្រប់គ្នា គេឆាប់ដកការគោរពវិញណាស់ ចំពោះអ្នកគ្រប់គ្រងណាដែលមានសកម្មភាពអយុត្តិធម៌ ឬបម្រើអារម្មណ៍ខ្លួនឯង ជាជាងប្រយោជន៍រួម។
៣ ស្គាល់ចំណុចខ្លាំងរបស់សមាជិកនីមួយៗ

តាមរយៈការប្រើប្រាស់ភាពខ្លាំងពីធម្មជាតិរបស់និយោជិកមកបញ្ចូលទៅនឹងសក្តានុពលពេញលេញរបស់ក្រុម អ្នកមិនត្រឹមតែអនុញ្ញាតឲ្យនិយោជិកមានអារម្មណ៍ថា មានតម្លៃនិងជាចំនែកនៃសមិទ្ធិផលខ្ពស់ៗប៉ុណ្ណោះទេ ពួកគេក៏ពិបាករកមេដឹកនាំបានដូចទៀតដែរ។ នៅពេលដែលនិយោជិកសំរេចគោលដៅដ៏លំបាកឬទាញយកបានជ័យជម្នះចូរចាប់យកឱកាសជូនរង្វាន់និងនំាក្រុមដទៃទៀតឱ្យមានឱកាសទទយលបានជោគជ័យស្រដៀងគ្នាដែរ។
៤ ចេះប្រើពេលវេលាច្បាស់
កុំរំពឹងថា និយោជិកនឹងរៀនជំនាញថ្មីៗកែប្រែអាកប្បកិរិយា ឬកែលម្អការអនុវត្តការងាររបស់ពួកគេត្រឹមពេលមួយយប់ ត្រូវចេះទុកពេលវេលា ចេះវាយតម្លៃនិងកោតសរសើរជាជំហានៗ ។ កុំចង់ឲ្យគេល្អគ្រប់១០ ចូរយកចិត្តទុកដាក់លើការផ្លាស់ប្តូរបន្តិចបន្តួចទាំងនោះហើយដែលនឹងនាំមកនូវលទ្ធផលរឹងមាំរយៈពេលវែង។
៥ មានប្រតិកម្មរហ័សតែកុំសម្រេចចិត្តម្នាក់ឯង

បង្ហាញការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមគ្មានអ្វីក្រៅតែពីផ្តល់ទំនុកចិត្ត បង្កើនជំនាញរបស់ពួកគេនិងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពក្នុងការសម្រេចចិត្តរបស់ពួកគេ ជាជាងយើងតែងតែសម្រេចចិត្តម្នាក់ឯង។ គេថាមេដឹកនាំបង្កើតមេដឹកនាំ បើអ្នកចេះតែសម្រេចចិត្ត តើពេលណាគេក្លាយជាមេដឹកនាំបាន? ការផ្តល់មតិ និងជួយជ្រោមជ្រែងឬដោះស្រាយបញ្ហាប្រឺម មិនអាចយឺតយ៉ាវបានទេ ។ គ្មានអ្នកណាកោតគោរពមេដឹកនាំដែលយឺតយ៉ាវ ពន្យាពេល គេចវេ៉សឡើយ។
ប្រែសម្រួល៖ឡាហ្សូលី
ចុចអាន៖ក្រុមហ៊ុនដែលភាន់ច្រឡំគ្នារវាង ទីផ្សារនិងផ្នែកលក់តែងតែបរាជ័យ
ចុចអាន៖ខ្វះ ៣ យ៉ាងនេះនឹងធ្វើឲ្យផលិតភាពការងារធ្លាក់ចុះ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី