ព័ត៌មានជាតិ
ផ្លូវជាតិទាំងអស់ដែលគ្រប់គ្រងដោយមន្ទីរសាធារណការខេត្តព្រះវិហារ ទាំងផ្លូវកៅស៊ូ និងផ្លូវក្រួសក្រហម ត្រូវបានថែរក្សាយ៉ាងល្អ
ផ្លូវជាតិទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មានទាំងផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលក្រួសក្រហម ពិសេសផ្លូវតាមបណ្តោយខ្សែក្រវាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ ត្រូវបានថែរក្សាយ៉ាងល្អប្រសើរ។


នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងដាក់ចេញនូវទិសដៅអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ ២០២៥។

ក្នុងឱកាសបើកកិច្ចប្រជុំនោះ លោក សំ លាងទ្រី បានសម្តែងនូវក្តីមោទនភាពយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ រហូតសម្រេចបាននូវស្នាដៃគួរជាទីកត់សម្គាល់។

លោកប្រធានមន្ទីរ គូសបញ្ជាក់ថា ផ្លូវជាតិទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ រួមមានទាំងផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលក្រួសក្រហម ពិសេសផ្លូវតាមបណ្តោយខ្សែក្រវាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ គឺត្រូវបានថែរក្សាយ៉ាងល្អប្រសើរ។ បច្ចុប្បន្ន ស្ថានភាពផ្លូវទាំងនោះ មិនមានរណ្ដៅ ជង្ហុក ឬសំបុកមាន់ គួរឱ្យកត់សម្គាល់នោះទេ ដែលជាកត្តាដ៏សំខាន់អនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានយ៉ាងរលូន និងមានសុវត្ថិភាពខ្ពស់។


ជាមួយគ្នានេះ លោកប្រធានមន្ទីរ បានថ្លែងអំណរគុណដល់មន្ត្រីគ្រប់រូបដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ និងភាពជាម្ចាស់ការ ទៅតាមជំនាញរៀងៗ ខ្លួន រួមចំណែកក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។


លើសពីនេះទៅទៀត លោក សំ លាងទ្រី ក៏បានផ្តល់ការណែនាំបន្ថែមដោយសង្កត់ធ្ងន់ទៅលើការពង្រឹងការងាររដ្ឋបាលផ្ទៃក្នុង។ មន្ត្រីជំនាញនៅតាមការិយាល័យទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ទៅលើការរៀបចំ និងគ្រប់គ្រងឯកសារ (បញ្ជីស្នាម)។ ត្រូវចៀសវាងដាច់ខាតការកើតឡើងនូវកំហុសឆ្គងដដែលៗ ក្នុងការងាររដ្ឋបាល ដើម្បីធានាបានប្រសិទ្ធភាព ភាពត្រឹមត្រូវ និងគណនេយ្យភាពរបស់មន្ទីរ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


