ជីវិតកម្សាន្ដ
ដេត ស្រីនាឌ សន្យានឹងធ្វើឱ្យខ្លួនចែងចាំងបំផុតក្នុងនាមជាអ្នកតំណាងជាតិ ក្រោយទទួលបានឈាងកម្ពុជាពីកម្មវិធី
ក្រោយចេញដំណើរពីកម្ពុជា បាន២ថ្ងៃ ដើម្បីចូលរួមប្រកួតប្រជែងសម្រស់និងសមត្ថភាព លើឆាកអន្តរជាតិនៃកម្មវិធី Miss Charm 2025 ដែលរៀបចំធ្វើនៅប្រទេសវៀតណាម បវរកញ្ញាតំណាងកម្ពុជា ដេត ស្រីនាឌ នារាត្រីថ្ងៃទី២៩វិច្ឆិកានេះ បញ្ជាក់ថា ទីបំផុតខ្លួនទទួលបានការបំពាក់ឈាងតំណាងប្រទេស ពីកម្មវិធីនេះហើយ។ ខណៈដែលការពាក់ឈាងនេះ គឺកញ្ញាពាក់ដោយមោទនភាព គោលបំណង ព្រមនិងសន្យាថា នឹងធ្វើឱ្យខ្លួនចែងចាំងបំផុតក្នុងនាមជាអ្នកតំណាងជាតិ។

បវរកញ្ញាតំណាងកម្ពុជារូបនេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកវប្បធម៌ និងទង់ជាតិកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ ដោយបានចេញដំណើរទៅកាន់ទីនោះ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆកានេះ និងបានទៅដល់ប្រទេសវៀតណាមនៅថ្ងៃដដែល។
មុនចេញដំណើរ ដេត ស្រីនាឌ ធ្លាប់សន្យាដែរថា នឹងព្យាយាមខិតខំប្រឹងប្រែងក្នុងការតំណាងប្រទេសកម្ពុជា ជាពិសេស គឺលើកទង់ជាតិកម្ពុជាឱ្យបានខ្ពស់ដើម្បីចូលទៅកាន់កំពូលណាមួយនៃកម្មវិធី Miss Charm 2025 ។ ទន្ទឹមគ្នានេះ ក៏មានការជូនពរនិងលើកទឹកចិត្តបវរកញ្ញារូបនេះឱ្យទទួលបានជ័យជំនះក្នុងការប្រកួតផងដែរ។

គួររំលឹកថា ដេត ស្រីនាឌ ជាបេក្ខភាពបវរកញ្ញាកម្ពុជាដ៏លេចធ្លោមួយរូប និងតែងទទួលបានការចាប់អារម្មណ៍ពីមហាជនដែលជាអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា និងតែងដណ្តើមបានតំណែងម្ចាស់មកុដ ក្នុងកម្មវិធី Miss កន្លងមកចំនួន ២លើក តែក៏ធ្លាប់បោះបង់ឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិទាំង ២លើកផងដែរ ក្រោមហេតុផលផ្ទាល់ខ្លួន។
តែយ៉ាងណា នៅក្នុងនាមជាបេក្ខភាពបវរកញ្ញាតំណាងកម្ពុជាលើកនេះ ដេត ស្រីនាឌ មិនបានធ្វើឱ្យមហាជនខកចិត្តចំពោះខ្លួនទៀតឡើយ ដោយបានចេញទៅប្រកួតយ៉ាងស្វាហាប់ សម្រាប់ការចូលរួមប្រជែងសម្រស់និងសមត្ថភាពនៃកម្មវិធី Miss Charm 2025៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


