Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំព្រមាន អ៊ីស្រាអែល កុំបង្ក «អស្ថិរភាព» ក្នុងប្រទេស ស៊ីរី

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ៊ីស្រាអែលកាលពីថ្ងៃចន្ទទី១ ខែធ្នូ ឲ្យចៀសវាងការបង្កអស្ថិរភាពដល់ប្រទេសស៊ីរី និងថ្នាក់ដឹកនាំថ្មីរបស់ខ្លួន ប៉ុន្មានថ្ងៃបន្ទាប់ពីប្រតិបត្តិការដ៏សាហាវមួយដោយកងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស ១៣ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកត្រាំ ថ្លែងសុន្ទរកថាជាមួយនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ នៅក្នុងសភា Knesset កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ (រូបភាព៖Chip Somodevilla/Pool via AP)

តាមការចេញផ្សាយពីភ្នាក់ងារ france24 ត្រាំបាននិយាយជាមួយលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ហើយអញ្ជើញគាត់ឲ្យមកទស្សនកិច្ចនៅសេតវិមានម្តងទៀត ក្រោយមក ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសភ្លាមៗ បន្ទាប់ពីលោកត្រាំចេញការព្រមានទាក់ទិននឹងស៊ីរី។

ប្រធានាធិបតីអាមេរិកបាននិយាយនៅលើវេទិកា Truth Social ថា «វាមានសារៈសំខាន់ខ្លាំងណាស់ដែលអ៊ីស្រាអែលរក្សាការសន្ទនាដ៏រឹងមាំ និងពិតប្រាកដជាមួយស៊ីរី ហើយគ្មានអ្វីកើតឡើងដែលនឹងត្រូវជ្រៀតជ្រែកដល់ការវិវត្តន៍របស់ស៊ីរីទៅជារដ្ឋដ៏រុងរឿងនោះទេ»។

មេដឹកនាំអាមេរិករូបនេះក៏បានជំរុញឲ្យមានកតិកាសញ្ញាសន្តិសុខរវាងអ៊ីស្រាអែល និងស៊ីរី ចាប់តាំងពីសម្ព័ន្ធមិត្តអ៊ីស្លាមនិយមរបស់ប្រធានាធិបតី អាម៉េដ អាល់-សារ៉ា( Ahmed al-Sharaa) បានផ្តួលរំលំមេដឹកនាំយូរអង្វែង បាសា អាល់-អាសាដ (Bashar al-Assad) កាលពីមួយឆ្នាំមុន។

ទោះជាយ៉ាងណា ភាពតានតឹងបានកើនឡើងដោយសារតែការវាយប្រហាររាប់រយដង ដោយអ៊ីស្រាអែលលើស៊ីរី ហើយក្នុងចំណោមការវាយប្រហារដ៏សាហាវបំផុតរហូតមកដល់ពេលនេះ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្ស ១៣នាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅក្នុងប្រតិបត្តិការមួយនៅក្នុងភូមិភាគខាងត្បូង Beit Jin។

ពេលនោះ ស៊ីរីបានហៅប្រតិបត្តិការរបស់អ៊ីស្រាអែលថាជា «ឧក្រិដ្ឋកម្មសង្គ្រាម» ចំណែកអ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់គោលដៅលើក្រុមអ៊ីស្លាម។ ជាងនេះដែរ អ៊ីស្រាអែលបានការពារសិទ្ធិរបស់ខ្លួន ក្នុងការបន្តវាយប្រហារក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសជិតខាង ទោះបីជាមានកិច្ចព្រមព្រៀងហ្គាហ្សាជាមួយក្រុមហាម៉ាសប្រដាប់អាវុធប៉ាឡេស្ទីន និងបទឈប់បាញ់កាលពីឆ្នាំមុនជាមួយក្រុមហេសបូឡានៅលីបង់ក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោក ណេតាន់យ៉ាហ៊ូ ស្នើសុំលើកលែងទោសពីប្រធានាធិបតី អ៊ីស្រាអែល
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម