ព័ត៌មានជាតិ
៣ ថ្ងៃ វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ សម្រេចបានសមិទ្ធផលអ្វីខ្លះ?
វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» ដែលបានប្រព្រឹត្តទៅអស់រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្របានបញ្ចប់ដោយជោគជ័យ។
វេទិកានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបប្រមាណ ២ ម៉ឺននាក់ រួមទាំងវត្តមានរដ្ឋមន្ត្រីឌីជីថលអាស៊ាន បណ្តាប្រទេសនានា គណៈប្រតិភូអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំវិស័យឯកជន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីឌីជីថល គ្រឹះស្ថានអប់រំ សិស្សានុសិស្ស និងសាធារណជន។
ចំនួនអ្នកចូលរួមក៏កើនឡើងពីរដងបើធៀបនឹងការរៀបចំជាលើកទី ១ កាលពីឆ្នាំមុន។ មានក្រុមហ៊ុនជាច្រើនបានចូលរួមក្នុងពិព័រណ៍ រួមទាំងក្រុមហ៊ុនធុរកិច្ចថ្មីៗ (Startup) ក៏កើនឡើង និងបានចូលរួមក្នុងការប្រកួតប្រជែងយកពានរង្វាន់ផលិតផលបច្ចេកវិទ្យាឌីជីថល។

ថ្លែងនៅក្នុងពិធីបញ្ចប់វេទិកាវេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល ធ្វើឡើងនៅរសៀលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរំលេចលទ្ធផលសម្រេចបានសម្រាប់វេទិកាឆ្នាំ២០២៥ នេះមាន៖
១. ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន ៧ ជាមួយប្រទេសជាមិត្ត និងដៃគូពាក់ព័ន្ធ ក្នុងវិស័យឌីជីថល បង្ហាញអំពីតួនាទីសំខាន់របស់កម្ពុជាក្នុងតំបន់ ។
២. ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវកានៃសេវាទូរសព្ទចល័ត 5G ចាប់ពីឆ្នាំ២០២៦ ដែលនឹងជួយបង្កើនផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជាក្នុងកម្រិតខ្ពស់ ជាពិសេសក្នុងវិស័យឧស្សាហកម្ម សិប្បកម្ម និងសេវាកម្ម ព្រមទាំងជួយជំរុញល្បឿននៃដំណើរការបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់វិស័យទាំងអស់។
៣. លោក David L. Almirol Jr. អនុរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានហ្វីលីពីន បានលើកឡើងថា ហ្វីលីពីនបានដាក់ឱ្យប្រើនិម្មាបនកម្មរបស់ថ្នាល verify លើអត្តសញ្ញាណឌីជីថល ជូនប្រជាជនជាង ៩០ លាននាក់ និងមានប្រតិបត្តិការជាង ១៧២ លានដង ក្នុងរយៈពេលដ៏ខ្លី ហើយនឹងត្រៀមដាក់នៅលើបណ្ណបើកបរនៅក្នុងឆ្នាំ២០២៦។
៤.ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា បានជួយរៀបចំដាក់ឱ្យប្រើថ្នាល verify ជាជំហានដំបូងនៅលើបណ្ណបើកបររបស់ប្រទេសទីម័រឡេស្តេ។
៥. ប្រទេសបង់ក្លាដេស បានស្នើសុំប្រើប្រាស់ថ្នាល verify នៅក្នុងប្រទេសរបស់ខ្លួន ដែលមានប្រជាជនសរុបប្រមាណ ១៧៤ លាននាក់។
៦. ថ្នាល DG SuperApp របស់កម្ពុជា នឹងមានវត្តមានក្នុងដំណើរការបរិវត្តកម្មឌីជីថលក្នុងឆ្នាំ២០២៦។
៧. វត្តមានរបស់ក្រុមហ៊ុន Plug and Play បានធ្វើឱ្យក្តីសង្ឃឹមរបស់អ្នកបច្ចេកវិទ្យា និងយុវជនដែលចាប់អារម្មណ៍លើធុរកិច្ចថ្មីឌីជីថល មានការកើនឡើងខ្ពស់ ក្រោយការប្រកាសអំពីបំណងនៃការវិនិយោគលើ Bamnang Academy ដែលជាធុរកិច្ចថ្មីឌីជីថលរបស់យុវជនខ្មែរ។
៨. សួនឌីជីថល (Digital Park) នឹងជំរុញឱ្យមានកំណើនការងារ ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល (Digital Hub) មួយក្នុងតំបន់។ ក្រសួងប្តេជ្ញានឹងបន្តជំរុញការអភិវឌ្ឍសួនឌីជីថល ឱ្យបានជោគជ័យ។




ក្នុងឱកាសនោះដែរ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយនិងទូរគមនាគមន៍បានលើកឡើងពីរបាយការណ៍លទ្ធផលការងារនៃវេទិការដ្ឋាភិបាលឌីជីថលរយៈពេល ៣ ថ្ងៃនេះ។
លោកថា វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ ២០២៥ បែងចែកជាពីរផ្នែកធំៗ៖
1. ផ្នែកពិភាក្សា និងបទបង្ហាញគន្លឹះ៖ បង្ហាញពីវឌ្ឍនភាពនៃការកសាងរដ្ឋាភិបាល ការអនុវត្តគោលនយោបាយអភិបាលកិច្ច ការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចែករំលែកការអនុវត្តលើការអភិវឌ្ឍអភិបាលកិច្ចឌីជីថល សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត គោលនយោបាយបញ្ញាសិប្បនិម្មិត (AI) និងការរួមបញ្ចូលបរិយាប័ន្នឌីជីថល។
2. ពិព័រណ៍បច្ចេកវិទ្យាឌីជីថល (Digital Technology Expo)៖ បានបង្ហាញពីសមិទ្ធផលរបស់រដ្ឋាភិបាល ដំណោះស្រាយឌីជីថលជំនាន់ក្រោយ និងធុរកិច្ចថ្មីឌីជីថល។
ក្នុងវេទិកា មានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) សរុបចំនួន ៦ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (កបទ) ជាមួយស្ថាប័នទទួលបន្ទុកសេវាសាធារណៈរបស់សាធារណរដ្ឋអាស៊ែបៃហ្សង់ ក្រសួងសិប្បនិម្មិតរបស់សាធារណរដ្ឋកាហ្សាក់ស្ថាន គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ីប៉ាស៊ីហ្វិក (UN ESCAP) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្រុមហ៊ុននៃចក្រភពអង់គ្លេស និងក្រុមហ៊ុន STMicroelectronics។
ដោយឡែកពិព័រណ៍បច្ចេកវិទ្យាឌីជីថល មានស្តង់ចូលរួមសរុបចំនួន ២០៩ ស្តង់ ដោយមានការតាំងបង្ហាញពីក្រសួង-ស្ថាប័ន និងក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ១៥១ អង្គភាព។ មានក្រុមហ៊ុន និងដៃគូអន្តរជាតិចំនួន ១៧ ចូលរួមផងដែរ។ ឧបករណ៍ដែលបានបង្ហាញរួមមាន ថ្នាលសេវាសាធារណៈឌីជីថលរបស់រដ្ឋាភិបាល ដំណោះស្រាយឌីជីថល ឧបករណ៍បច្ចេកវិទ្យា វេទិកាអប់រំឆ្លាតវៃ បច្ចេកវិទ្យាក្លោត ឧបករណ៍ IoT និងកម្មវិធីបញ្ញាសិប្បនិម្មិតជាច្រើន។
ក្រៅពីវេទិកាសំខាន់ ក៏មានកម្មវិធីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិពាក់ព័ន្ធចំនួន ៦ ផងដែរ៖
1. កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសនៃគម្រោង Asia-Pacific Information Superhighway និងការត្រួតពិនិត្យកម្រិតតំបន់ ដែលសហការរៀបចំដោយ UN ESCAP)
2. វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា 2025 (Cambodia Internet Governance Forum 2025)
3. សន្និសីទបច្ចេករដ្ឋាភិបាល 2025
4. កម្មវិធីពង្រីកបណ្តាញអាជីវកម្ម និងបណ្តាញគំនិតធុរកិច្ចថ្មី រៀបចំដោយក្រុមហ៊ុន Plug and Play)
5. ការជួបជុំបណ្តាញទំនាក់ទំនងធុរកិច្ចឌីជីថលអាស៊ាន ជាលើកទីមួយ រៀបចំដោយ (កបទ) ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងរដ្ឋមន្ត្រីឌីជីថលអាស៊ាន និងជប៉ុន)
6. កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា 2025 (Cambodia Digital Award 2025)
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


