ជីវិតកម្សាន្ដ
ពាក់មី ប្រកាសទទួលតែជំនួយអាហារក្រៀម និងសម្ភារៈចាំបាច់ ខណៈគ្រោងចេញដំណើរស្អែកនេះ
នារាត្រីថ្ងៃទី០៨ ធ្នូនេះ នាយពាក់មី ប្រកាសប្រមូលស្បៀង និងសម្ភារៈជូនពលរដ្ឋភៀសសឹកដែលកំពុងរត់ភៀសខ្លួនជាបន្តបន្ទាប់ពីតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងស្ថានភាពបន្ទាន់ដែលទាហានថៃបន្តពង្រីកតំបន់ជម្លោះតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ទាំងកំរោល។
ដោយសារស្ថានភាពបន្ទាន់ និងចំនួនដ៏ច្រើនលើសលប់នៃជនភៀសសឹកកម្ពុជា តារាកំប្លែងរូបនេះក៏មិនខុសពីសប្បុរសជនដទៃទៀតដែរ ដែលមានទឹកចិត្តចូលរួមសម្រាកបន្ទុករាជរដ្ឋាភិបាលកម្ពុជា តាមរយៈការកៀរគរជាសម្ភារៈចាំបាច់ និងស្បៀងសម្រាប់ពលរដ្ឋភៀសសឹកកម្ពុជា ខណៈគ្រោងចេញដំណើរនៅថ្ងៃស្អែកនេះ។
លោកសង្កត់ធ្ងន់ដែរថា លោកមិនទទួលនូវថវិកាចូលរួមនោះឡើយ ដោយស្នើសុំជាសម្ភារៈ និងអាហារក្រៀមជំនួសវិញ ខណៈចំពោះប្រភេទអាហារក្រៀម លោកមានមី ១ពាន់កេសរួចហើយ នៅឡើយសុំជំនួយជាអាហារក្រៀម និងសម្ភារៈចាំបាច់ផ្សេងទៀត ដូចជា តង់, ភួយ, អង្រឹង, ខ្នើយ ជាដើម។ល។
ដោយឡែក ទាក់ទងនឹងទឹកបរិសុទ្ធវិញ លោកគូសបញ្ជាក់ដែរថា ក៏មិនទទួលពីភ្នំពេញទៅដែរ ក្នុងន័យថាធ្ងន់និងពិបាកដឹកជញ្ជូនផ្លូវឆ្ងាយ ដោយហេតុនេះ ទាក់ទងនឹងទឹកពិសារ លោកគ្រោងទិញនៅក្បែរតំបន់ភៀសសឹកតែម្តង។ សូមស្តាប់វីដេអូលម្អិត៖




-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


