Connect with us

សន្តិសុខសង្គម

នគរបាលព្រហ្មទណ្ឌឃាត់ជនសង្ស័យ៤នាក់ តែងធើ្វសកម្មភាពលួចទូរស័ព្ទនៅផ្លូវថ្មើរជើង

បានផុស

នៅ

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធើ្វការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ ក្រោយធ្វើសកម្មភាពលួចទូរស័ព្ទ ពីភ្ញៀវទេសចរណ៍ដើរលេងកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ ចំនួន ៩ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយអនុវត្តតាមបទបញ្ជាររបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានបញ្ជាក់អោយដឹងថា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២៥ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ពាក់ព័ន្ធ ចំនួន ០៩ ករណី (លួចទូរស័ព្ទភ្ញៀវទេសចរណ៍ មកដើរកម្សាន្ត នៅផ្លូវថ្មើរជើងចតុមុខ ឬ Walk Street) ។

ជនសង្ស័យទាំង ៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ យិន សមរ៉ា ហៅ រ៉ា ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះ សាយ សុធាឧត្តម ភេទប្រុស អាយិ៣៣ឆ្នាំ, ឈ្មោះ រិទ្ធ មុនីរ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ , ឈ្មោះ យិន រ៉ូឌី ភេទប្រុស អាយុ៣៤ឆ្នាំ។

ដោយនគរបាលបានដកហូតវត្ថុតាង ដែលជនសង្ស័យបានធ្វើសកម្មភាពលួចបានទូរស័ព្ទចំនួន០៩គ្រឿង រួមមាន IPhone 15plus ពណ៍ផ្កាឈូក, IPhone 16 plus ពណ៍ផ្កាឈូក , IPhone 13 Pro Max ពណ៍មាស , IPhone 13 ពណ៍ផ្កាឈូក , IPhone 15 Pro max ពណ៍ទឹកប្រាក់ , IPhone 11 ពណ៍ខ្មៅ , IPhone 11 Pro ពណ៍ប្រផេះ  , IPhone 14 Plus ពណ៍ផ្កាឈូក , IPhone 12 mini ពណ៍ស។

លោក ស្នងការរងបានបន្តថា ក្នុងនោះបានប្រគល់ជូនជនរងគ្រោះ ចំនួន ៧នាក់ហើយ នៅសល់ ២នាក់ ទៀត ដោយសមត្ថកិច្ចកំពុងស្វែងរកជនរងគ្រោះ ក៏ដូចជាធ្វើការអំពាវនាវ ដល់ជនរងគ្រោះ បើបាត់ទូរស័ព្ទសូមមកកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីមកទទួលទូរស័ព្ទត្រឡប់ទៅវិញផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម