ជីវិតកម្សាន្ដ
សមាជិកម្នាក់ក្នុងក្រុម F4 ត្រូវផលិតកម្មដកចេញពីក្រុម
ក្រុមចម្រៀងបុរសដ៏ល្បីល្បាញ F4 ដែលបន្សល់ទុកក្នុងការចងចាំរបស់អ្នកគាំទ្រទូទាំងពិភពលោក Ken Chu ដែលជាសមាជិកសង្ហាម្នាក់ក្នុងចំណោមសមាជិកទាំងបួនរូបដ៏ល្បីល្បាញ បានបង្ហោះវីដេអូមួយដោយពន្យល់អំពីការដកខ្លួនចេញពីក្រុមភ្លាមៗ។

នេះបានធ្វើឡើងបន្ទាប់ពីមានសំណួរជាច្រើនដែលបានលើកឡើងអំពីរូបភាពផ្សព្វផ្សាយសម្រាប់បទចម្រៀងថ្មីរបស់ F4 ដែលមានចំណងជើងថា «Forever» ដែលមាន Ken Chu សមាជិកច្បងនៃក្រុមអវត្តមាន ប៉ុន្តែជំនួសមកវិញមានអ្នកចម្រៀងនាំមុខគេរបស់ Mayday គឺ Ah Xinទៅវិញ។
ក្រោយមក នៅថ្ងៃទី ៨ ខែធ្នូ តារាចម្រៀងប្រុសរូបនេះ បានបង្ហោះវីដេអូពន្យល់អំពីសំណួរដែលបានលើកឡើង ដោយបញ្ជាក់ថា គាត់ពិតជាត្រូវបានដកចេញពីគម្រោងថ្មីរបស់ក្រុម។ លោកក៏បានបង្ហាញព័ត៌មានលម្អិតនៅពីក្រោយការបណ្តេញចេញរបស់គាត់ ដោយនិយាយថា៖
«គាត់បានបដិសេធការទាមទារមួយចំនួនពី Believe Music ហើយបន្ទាប់ពីនោះ ផលិតកម្មបានឈប់ទាក់ទងគាត់ដោយគ្មានការចរចាណាមួយឡើយ។ ខ្ញុំទើបតែដឹងអំពីការដកខ្លួនចេញពីក្រុម នៅពេលដែលខ្ញុំបានឃើញព័ត៌មានក្នុងពេលតែមួយជាមួយអ្នកដទៃ»។
ទន្ទឹមនឹងនេះ ភរិយារបស់លោក Ken បានបង្ហាញក្នុងអំឡុងពេលផ្សាយផ្ទាល់ថា លោក Ken មានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការជួបជុំជាមួយមិត្តភក្តិ F4 របស់គាត់ ដែលគាត់ថែមទាំងបានស្រកទម្ងន់ជាង ១៥ គីឡូក្រាមក្នុងរយៈពេលជាងមួយខែ ទោះបីជាសុខភាពចុះខ្សោយក៏ដោយ ដើម្បីបង្កើតរូបភាពដ៏ល្អបំផុតសម្រាប់ការជួបជុំគ្នា។ ប៉ុន្តែនៅទីបញ្ចប់ ឈ្មោះរបស់គាត់ត្រូវបានដកចេញពីគម្រោងទាំងអស់”។
ទោះបីជាមានការខកចិត្តចំពោះការដកចេញពី F4 ក៏ដោយ លោក Ken បានសម្តែងការព្រួយបារម្ភ និងបានជូនពរដល់សមាជិកក្រុមបីនាក់ផ្សេងទៀតរបស់គាត់គឺ Jerry Yan, Vanness Wu និង Vic Chou សម្រាប់ការសម្តែងដ៏រលូននៃការប្រគំតន្ត្រីជួបជុំគ្នា។
លើសពីនេះ លោក Zhu Xiaotian បានបន្សល់ទុកសារមួយទៅកាន់អ្នកគាំទ្រដែលបានរង់ចាំការវិលត្រឡប់មកវិញរបស់ F4 ថា «ខ្ញុំនៅតែសង្ឃឹមថាថ្ងៃណាមួយ នៅពេលដែលយើងទាំងបួននាក់បានជួបគ្នា យើងអាចជួបជុំគ្នាវិញ និងផ្តល់នូវការចងចាំពីកុមារភាពរបស់យើង។ ខ្ញុំសង្ឃឹមថាមនុស្សគ្រប់គ្នានៅតែរង់ចាំថ្ងៃនោះ ព្រោះខ្ញុំផ្ទាល់ ក៏កំពុងរង់ចាំវាដែរ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
Charmaine Sheh ធ្វើបណ្ដាំមរតក ទាំងគ្មានកូនស្នងតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


