Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តតាកែវ បង្ក្រាបក្រុមជួញដូរគ្រឿង​ញៀន ២នាក់ រឹបអូសថ្នាំញៀនជាងមួយគីឡូកន្លះ

បានផុស

នៅ

កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងរឹបអូសថ្នាំញៀនជាងមួយគីឡូកន្លះ រួមទាំងវត្ថុតាងមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅពីរគោលពីផ្សេងគ្នា ទី១នៅចំណុចលើទួល ស្ថិតនៅភូមិប៊ិនម៉ៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ និងទី២នៅ នៅចំណុចក្នុងផ្ទះជួល ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។

តាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ ដែលបានបង្ហាញនៅលើហ្វេសប៊ុកផេកផ្លូវការនារសៀលថ្ងៃទី១០ធ្នូនេះ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឃុត កានិន (ហៅរ៉េ) ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ និងឈ្មោះ រ៉ាត់ រ៉ាវីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញបានរកឃើញ និងរឹបអូសម្សៅក្រាមពណ៌សថ្លា ចំនួន ៣៦កញ្ចប់(ធំ០១)ទម្ងន់ ១៦៥៧.៣៩ក្រាម (ថ្លឹងទាំងសំបកថង់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២ គ្រឿង ម៉ូតូ ចំនួន ០២គ្រឿង ទូរស័ព្ទ ចំនួន ០២គ្រឿង និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម