ព័ត៌មានជាតិ
ធនាគារជាតិ និងក្រសួងប្រៃសណីយ៍ សហការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ស្វែងរកគណនីឆបោក
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ដើម្បីបង្កើនការជឿជាក់របស់សាធារណជនក្នុងការប្រើប្រាស់សេវាទូទាត់ឌីជីលប្រកបដោយសុវត្ថិភាព។ អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីចុះអនុស្សរណៈនាឱកាសនោះដែរ លោកស្រី ជា សិរី បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់អត្ថប្រយោជន៍សម្រាប់ធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករផ្តល់សេវាទូរសព័្ទចល័ត ក្នុងការគ្រប់គ្រងអតិថិជនរបស់ខ្លួនឱ្យកាន់តែប្រសើរជាងមុន។ លោកស្រីបញ្ជាក់ថា «បន្ទាប់ពីដាក់ចេញនូវយន្តការខាងលើនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងទទួលបានភាពងាយស្រួលជាងមុន ក្នុងការស្វែងរកអត្តសញ្ញាណជនខិលខូចនៅពេលដែលមានករណីបន្លំ ឆបោកកើតឡើង ហើយជាមួយគ្នានេះក៏ជួយពង្រឹងជំនឿទុកចិត្តរបស់សាធារណជនក្នុងការប្រើប្រាស់សេវាទូទាត់ឌីជីលប្រកបដោយសុវត្ថិភាព»។
កាលពីខែមេសា ឆ្នាំ២០២១ ស្ថាប័នទាំងពីរនេះ ក៏បានចុះអនុស្សរណៈនៃការយោគយល់ ស្តីពីការចែករំលែកចំណេះដឹង និងព័ត៌មាន ពាក់ព័ន្ធនឹងនវានុវត្តន៍ និងបច្ចេកវិទ្យា សំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យកាន់តែប្រសើរឡើង និងជាថ្នាលពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកបច្ចេកវិទ្យា និង នវានុវត្តន៍របស់មន្ត្រីពាក់ព័ន្ធនៃស្ថាប័នទាំងពីរ ក្នុងការអនុវត្តការងារពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើននៃបច្ចេកវិទ្យា។
ទន្ទឹមនឹងការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់, ការប្រើប្រាស់សេវាទូទាត់សងប្រាក់ជាឌីជីថល ក៏សង្កេតឃើញថា នៅក្នុងការចុះឈ្មោះបើកគណនីធនាគារ និងគណនីទូទាត់សងប្រាក់ (អ៊ីវ៉ាឡេត) លេខទូរស័ព្ទត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើ។ ក៏ប៉ុន្តែ ជាក់ស្តែងលេខទូរស័ព្ទមួយចំនួនមិនមានចុះឈ្មោះត្រឹមត្រូវ ហើយត្រូវបានយកទៅប្រើប្រាស់សម្រាប់គោលដៅមិនច្បាស់លាស់ (បោកប្រាស់) ដែលទាំងនេះ ជាហេតុបង្កឱ្យមានហានិភ័យផ្សេងៗកើតឡើងដូចជា ម្ចាស់គណនីលក់គណនីធនាគារ និងគណនីទូទាត់សងប្រាក់ទៅឱ្យជនអនាមិក ឬការបន្លំលួចប្រើប្រាស់គណនីដោយជនខិលខូច ដើម្បីចូលទៅគ្រប់គ្រងគណនីនិងធ្វើការបន្លំឆបោក។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី បានពន្យល់បន្ថែមថា ក្រោមអនុស្សរណៈនៃការយោគយល់នេះ ស្ថាប័នទាំងពីរសហការគ្នាលើផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់ របស់អ្នកប្រើប្រាស់។ លោកបញ្ជាក់ថា កិច្ចសហការនេះផ្តល់ការគាំទ្រគ្នាទៅវិញទៅមកលើការជំរុញបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាលនិងឌីជីថលក្នុងវិស័យធនាគារ។

លោកបញ្ជាក់ថា ក្នុងការអនុវត្តការងារនេះ ក្រសួង និងធនាគារជាតិ ត្រូវសហការគ្នាដោយប្រុងប្រយ័ត្នពិសេសលើការសម្អាតស៊ីមកាតដោយមិនត្រូវប៉ះពាល់ដល់គណនីធនាគារនោះទេ ពោលគឺត្រូវដំណើរគោរពតាមគោលការណ៍៣ដំណាក់កាល។ ដំណាក់កាលទី១ ការផ្ទៀងងផ្ទាត់ទិន្នន័យ ដំណាក់កាល២ ការដោះស្រាយ និងរៀបចំទិន្នន័យ និងដំណាក់កាលទី៣ ការបិទស៊ីមកាត ត្រូវមានអ្នកទទួលខុសត្រូវគឺជារឿងចាំបាច់បំផុតហើយត្រូវធ្វើដោយប្រុងប្រយ័ត្នដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យបានទាបបំផុតទៅលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្តុ ដែលការងារនេះទាមទាររយៈពេល៦ខែមុននឹងបិទមិនឱ្យដំណើរការ៕
អត្ថបទ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


