ព័ត៌មានអន្ដរជាតិ
អានុទីន «មានឆន្ទៈ» និយាយជាមួយ ត្រាំ ប៉ុន្តែថាបទឈប់បាញ់ជាមួយកម្ពុជាជាបញ្ហាដាច់ដោយឡែក
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុណ បានឱ្យដឹងនៅរសៀលថ្ងៃពុធនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនទាន់បានទាក់ទងថៃ ដើម្បីពិភាក្សាអំពីបទឈប់បាញ់ជាមួយកម្ពុជានៅឡើយទេ ខណៈនិយាយទាំងគឃ្លើនថា បទឈប់បាញ់ជាបញ្ហាដាច់ដោយឡែក។ នេះបើតាមការចុះផ្សាយរបស់កាសែត Khaosod។

លោក អានុទីន បានសង្កត់ធ្ងន់ថា លោកមានឆន្ទៈក្នុងការសន្ទនាជាមួយ ត្រាំ ប៉ុន្តែថា ការពិភាក្សាណាមួយត្រូវតែធ្វើតាមរយៈក្រសួងការបរទេស តាមបណ្ដាញ និងមានកាលវិភាគកំណត់ត្រឹមត្រូវ។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរយៈពេលដែលថៃនឹងបន្តឈ្លានពានកម្ពុជា ដោយបញ្ជាក់ថា វាជាបញ្ហាសន្តិសុខជាតិ។
លោកបាននិយាយថា លោកនឹងឆ្លើយ និងពន្យល់លោក ត្រាំ អំពីស្ថានភាពបច្ចុប្បន្ន ព្រោះមេដឹកនាំបរទេសអាចមិនយល់ច្បាស់អំពីស្ថានភាពនៅនឹងកន្លែង។
ថាតើបទឈប់បាញ់អាចត្រូវបានបញ្ជា ឬរងការដាក់សម្ពាធពីខាងក្រៅឬអត់នោះ លោក អានុទីន បានបញ្ជាក់ថា វាជាបញ្ហាដាច់ដោយឡែកមួយ ព្រោះជម្លោះនេះពាក់ព័ន្ធតែថៃ និងកម្ពុជា ប៉ុណ្ណោះ។ មេដឹកនាំដដែលបានបន្តថា ខណៈមេដឹកនាំផ្សេងទៀតអាចចង់បានសន្តិភាព ប្រទេសថៃត្រូវតែពន្យល់ពីបញ្ហា និងមូលហេតុនៅពីក្រោយស្ថានភាពបច្ចុប្បន្ន ហើយការកំណត់ពេលវេលាកិច្ចប្រជុំនៅកម្រិតថ្នាក់ដឹកនាំតម្រូវឱ្យមានការរៀបចំចំណុចពិភាក្សា រួមទាំងការចូលរួមពីរដ្ឋមន្ត្រីការបរទេស អគ្គមេបញ្ជាការ និងរដ្ឋមន្ត្រីការពារជាតិ ដើម្បីដោះស្រាយបញ្ហាដោយតម្លាភាព។
លោក អានុទីន បានបញ្ជាក់ថា រហូតមកដល់ពេលនេះមិនទាន់មានប្រទេសផ្សេងទៀតបានទាក់ទងប្រទេសថៃនៅឡើយទេ។
គួរគូសបញ្ជាក់ថា កាលពីម្សិលមិញ លោក អានុទីន បានប្រកាសថាថៃបិទការចរចាជាមួយកម្ពុជា ជុំវិញភាពតានតឹងព្រំដែនចុងក្រោយ។ យ៉ាងណាមិញ លោកបែបជានិយាយនៅថ្ងៃនេះថា លោកមិនទាន់ឃើញកម្ពុជាទាក់ទងទៅថៃសម្រាប់ការចរចា។ នេះបើតាមការចុះផ្សាយរបស់កាសែត Khaosod។
ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅក្រសួងការបរទេស នាថ្ងៃពុធទី ១០ ខែ ធ្នូ ថា ថៃបដិសេធចំពោះការសម្របសម្រួលពីភាគីទី ៣ ណាមួយ ក្នុងជម្លោះព្រំដែនជាមួយកម្ពុជាបច្ចុប្បន្ន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


