ព័ត៌មានជាតិ
គ្រាដែលកម្ពុជា-ថៃ មានជម្លោះ ព្រះមហាក្សត្រអនុញ្ញាតឱ្យថៃ២រូបលាលែងសញ្ជាតិខ្មែរ ដោយគ្មានការបង្ខិតបង្ខំ
ក្នុងគ្រាដែលជម្លោះព្រំដែនកម្ពុជា-ថៃ មិនទាន់ធូរស្រាល ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ចេញព្រះរាជ្យក្រឹត្យអនុញ្ញាតឱ្យជនថៃពីររូប លះបង់សញ្ជាតិខ្មែរ ដោយគ្មានការបង្ខិតបង្ខំ តាមការស្នើសុំរបស់សាមីខ្លួន។

បើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែធ្នូ ដែលទើបផ្សព្វផ្សាយនៅខែធ្នូ នេះ ព្រះមហាក្សត្រកម្ពុជា អនុញ្ញាតឱ្យលោក ភូឈីត លឹមប៉ាកានុន ជនជាតិ ថៃ សញ្ជាតិ ខ្មែរ កើតនៅ ឆ្នាំ១៩៨៤ ក្នុងខេត្តភូកេត បច្ចុប្បន្នកំពុងរស់នៅព្រះរាជាណាចក្រថៃ លះបង់សញ្ជាតិខ្មែរ ដោយគ្មានការបង្ខិតបង្ខំ តាមការស្នើសុំ។
ដោយឡែកព្រះរាជក្រឹត្យមួយទៀត ព្រះមហាក្សត្រកម្ពុជា អនុញ្ញាតឱ្យលោក ធៀនទីន ថាណៃថន ជនជាតិថៃ សញ្ជាតិខ្មែរ កើតនៅឆ្នាំ១៩៧៧ កើតនៅខេត្តសុងក្លា បច្ចុប្បន្នកំពុងរស់នៅប្រទេសថៃ លះបង់សញ្ជាតិខ្មែរ ដោយគ្មានការបង្ខិតបង្ខំ តាមការស្នើសុំ។
តាមការកត់សម្គាល់ ការអនុញ្ញាតឱ្យលាលែងសញ្ជាតិនៅចុងខែតុលា គឺកើតឡើងបន្ទាប់កម្ពុជា និិងថៃ មានភាពតានតឹង ឈានដល់ផ្ទុះអាវុធទ្រង់ទ្រាយធំ បង្ហូរឈាមរវាងកងទ័ពទាំងពីរនៅតាមបន្ទាត់ព្រំដែន កាលពីចុងខែកក្កដា។ ជម្លោះរវាងកម្ពុជា ថៃ បានចាប់ផ្ដើមកកើតឡើងជាថ្មីម្ដងទៀត នៅក្នុងឆ្នាំ២០២៥ ក្រោមរូបភាពជាតិនិយម ជម្លោះវប្បធម៌ អ្នកនយោបាយថៃទាមទារយកទីតាំង ដែនអធិបតេយ្យកម្ពុជាមួយចំនួនធ្វើជារបស់ខ្លួនទាំងមិិនទាន់មានការសម្រេចដោយក្រុមការងារជំនាញនៃប្រទេសទាំងពីរ ឬស្ថាប័នអន្តរជាតិដែលឯករាជ្យណាមួយ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


