កីឡា
ព្រះអង្គម្ចាស់ អារ៉ាប៊ីសាអ៊ូឌីត ចង់ចាយលុយជាង ១០ ពាន់លានដុល្លារ ទិញក្លិបយក្សមួយនៅ អេស្ប៉ាញ
ព្រះអង្គម្ចាស់របស់ អារ៉ាប៊ីសាអ៊ូឌីត ព្រះនាម Mohammed bin Salman កំពុងពិចារណាចង់ចាយលុយយ៉ាងច្រើនមហាសាលរហូតដល់ទៅ ១១.៧ ប៊៊ីលានដុល្លារអាមេរិក (១១.៧ ពាន់លានដុល្លារអាមេរិក) ដើម្បីដេញថ្លៃទិញយកក្លិបអ្នកមានបុណ្យ FC Barcelona។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន អេស្ប៉ាញ El Chiringuito’s Francois Gallardo។

វិបត្តិហិរញ្ញវត្ថុដែលបន្តអស់រយៈពេលយូររបស់ Barcelona បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានរបាយការណ៍អះអាងថា ព្រះអង្គម្ចាស់ Mohammed bin Salman កំពុងពិចារណាផ្តល់សំណើដ៏ធំមហាសាលចំនួន ១១.៧ ពាន់លានដុល្លារអាមេរិក ដើម្បីទិញ។ ចំនួនទឹកប្រាក់ដ៏អស្ចារ្យនេះ ត្រូវបានគេដឹង ថា អាចគ្រប់គ្រាន់សម្រាប់ Barcelona សងបំណុលរបស់ខ្លួន ហើយវាក៏នឹងអាចផ្លាស់ប្តូរអនាគតក្លិបនេះឱ្យកាន់តែធំផងដែរ។
ទោះជាយ៉ាងណា សំណើនេះនឹងជួបប្រទះនូវឧបសគ្គធំមួយពាក់ព័ន្ធផ្នែកច្បាប់ និងរចនាសម្ព័ន្ធ។ Barcelona គឺជាក្លិបដែលជាសម្បត្តិរួមរបស់សមាជិក (socio-ownership model) មានន័យថា មិនអាចលក់ក្លិបទាំងមូលឱ្យបុគ្គលណាមួយ ឬអង្គភាពបរទេសណាមួយបានឡើយ។ ដូច្នេះ ការចង់ទិញយកក្លិបនេះផ្តាច់មុខទាំងស្រុង គឺស្ទើរតែមិនអាចទៅរួចឡើយ។

អ្នកវិភាគជាច្រើននៅអេស្ប៉ាញជឿ ថា សំណើដែលត្រូវបានរាយការណ៍នេះ គ្រាន់តែបង្ហាញពីគោលបំណង ឬជាការស្ទង់មតិជំហានដំបូងប៉ុណ្ណោះ ប៉ុន្តែមិនមែនជាការប៉ុនប៉ងពិតប្រាកដក្នុងការផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិក្លិបភ្លាមៗនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ទំហំទឹកប្រាក់ដ៏ធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់នេះ បានបង្កើតការពិភាក្សាយ៉ាងទូលំទូលាយ និងការចាប់អារម្មណ៍ខ្លាំង ដោយសារបច្ចុប្បន្ន Barcelona កំពុងជាប់គាំងជាមួយវិបត្តិហិរញ្ញវត្ថុ ហើយក្នុងពេលជាមួយគ្នានេះ ក៏មានការចាប់អារម្មណ៍ពីព្រះអង្គម្ចាស់របស់ អារ៉ាប៊ីសាអ៊ូឌីត ដែលកំពុងពង្រីកខ្លាំងលើការវិនិយោគបាល់ទាត់អន្តរជាតិ៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


