Connect with us

សន្តិសុខសង្គម

នគរបាលខេត្តកែប ចាប់ខ្លួនជនជាតិចិនម្នាក់ដកហូតអាវុធខ្លី៤ដើម ក្រោយបាញ់មេឃ៦គ្រាប់

បានផុស

នៅ

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកែប ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ដកហូតអាវុធខ្លី៤ដើម និងគ្រាប់មួយចំនួន​ ក្រោយពីជនសង្ស័យរូបនេះធ្វើសកម្មភាពបាញ់ឡើងលើចំនួន៦គ្រាប់។

ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៧:៣០នាទី នៅចំណុចផ្ទះជួល ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។ ជនសង្ស័យមានឈ្មោះ FEI YICHAO ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិ សង្កាត់កើតហេតុ ដែលបានធ្វើសកម្មភាពយកអាវុធខ្លីម៉ាក COONAN លេខ357 ពណ៌ទឹកប្រាក់ ស្ដាប់ដៃពណ៌ខ្មៅ បាញ់សំដៅឡើងលើ ចំនួន ៦គ្រាប់ នៅដីឡូតិ៍មួយកន្លែងចម្ងាយប្រមាណ ៨០០ម៉ែត្រ ពីទីតាំងផ្ទះជួលដែលខ្លួនស្នាក់នៅ។

ក្រោយពីឃាត់ខ្លួន កម្លាំងជំនាញបានឆែកឆេផ្ទះជួលខាងលើ រកឃើញអាវុធខ្លីសរុបចំនួន៤ដើម សំបកគ្រាប់បាញ់ហើយចំនួន៣៥គ្រាប់ និងមិនទាន់បាញ់ចំនួន១៧៩គ្រាប់ រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត និងស្នើសុំគោលការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាប់បណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម