សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម ជ្រើសរើសសហគ្រាសធុនតូច និងមធ្យម នៅជនបទ ១០ សម្រាប់ការត្រៀមខ្លួនធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល
តាមរយៈគម្រោង REEP ក្រសួងពាណិជ្ជកម្មនឹងជ្រើសរើសសហគ្រាសធុនតូច និងមធ្យម នៅតាមជនបទ ចំនួន ១០ ដើម្បីជួយពង្រឹងគុណភាពផលិតផល និងផ្តល់ ការបណ្តុះបណ្តាលសម្រាប់ការត្រៀមខ្លួនធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ជាពិសេសតាមរយៈផ្សារខេមបូឌាត្រេដ (cambodiatrade.com)។

បើតាមក្រសួងពាណិជ្ជកម្ម គោលបំណងចម្បងរបស់គម្រោង REEP នៃការជ្រើសរើសនេះ គឺដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការចូលរួមធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅជនបទ និងផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសហគ្រាសដែល ដំណើរការដោយស្ត្រី យុវជន និងសិប្បករខ្នាតតូច ឱ្យក្លាយជាតួអង្គសំខាន់ក្នុងផ្សារអេឡិចត្រូនិក។
សហគ្រាស ដែលបានជ្រើសរើស នឹងទទួលបានការបណ្តុះបណ្តាល ការជ្រោមជ្រែងលើការវេចខ្ចប់ ការផ្សព្វផ្សាយយីហោ និង ការចូលទៅក្នុងទីផ្សារ ដើម្បីឱ្យផលិតផលជនបទដែលមានគុណភាព អាចដាក់លក់នៅលើផ្សារពាណិជ្ជកម្ម អេឡិចត្រូនិកជាតិ CambodiaTrade.com។
សហគ្រាសធុនតូច និងមធ្យម ដែលបានជ្រើសរើសនឹងទទួលបាន ១. ការគាំទ្រក្នុងការពង្រឹងយីហោពាណិជ្ជកម្ម (Branding) និងការវេចខ្ចប់ទៅតាមតម្រូវការ និងស្តង់ដា, ការថតរូបតាមស្តង់ដានៃផលិតផល, យុទ្ធសាស្ត្រកំណត់តម្លៃ និងផ្សព្វផ្សាយផលិតផល, ការប្រឹក្សាយោបល់ និងបង្វឹកបង្ហាត់លើការលក់នៅលើផ្សារ CambodiaTrade.com, ការគាំទ្រក្នុងការធ្វើមាតិកាទីផ្សារ, ការគាំទ្រដើម្បីចូលធ្វើពាណិជ្ជកម្មនៅលើផ្សារ CambodiaTrade.comនិងការចូលរួមយុទ្ធនាការផ្សព្វផ្សាយថ្នាក់ជាតិដែលក្រសួង និងដៃគូសហការរៀបចំ។

ជាមួយគ្នានោះ សម្រាប់លក្ខខណ្ឌក្នុងការចូលរួម សហគ្រាសធុនតូច និងមធ្យម ត្រូវមានលក្ខណៈសម្បត្តិដូចជា ៖ ជាអាជីវកម្មខ្នាតតូច និងមធ្យម ដែលមានទីតាំងនៅតាមជនបទ, បានចុះបញ្ជីពាណិជ្ជកម្ម ឬមានបំណងចុះបញ្ជីពាណិជ្ជកម្ម, មានបញ្ជីការបញ្ជាក់អំពីសុវត្ថិភាពក្នុងការប្រើប្រាស់ ឬឯកសារបញ្ជាក់សុវត្ថិភាពជាផ្លូវការផ្សេងៗដែល មានតម្លៃស្មើ, មានលទ្ធភាពផលិតផល និងបង្ហាញឆន្ទះក្នុងការពង្រឹងផលិតកម្ម, មានមូលដ្ឋានចំណេះដឹងផ្នែកឌីជីថល ក្នុងការត្រៀមខ្លួនចូលរួមជាមួយផ្សារ CambodiaTrade.com (ទូរស័ព្ទឆ្លាតវៃ និងតំណភ្ជាប់អ៊ុនធឺណិត) ហើយសម្រាប់សហគ្រិនស្ត្រី ក្រុមយុវជន និងជនមានពិការភាព ឬមានកម្រិតផ្នែកកាយសម្បទា ត្រូវបានលើកទឹកចិត្ត ក្នុងការដាក់ពាក្យ។
ហេតុដូចនេះ សហគ្រាសបំពេញពាក្យ និងដាក់ពាក្យស្នើសុំ ក្រុមការងារគម្រោងចុះទៅដល់ទីតាំងផ្ទាល់ (ប្រសិនមានតម្រូវការ) សហគ្រាសទាំង ១០ ដែលមានផលិតផលលេចធ្លោ នឹងទទួលបានការបណ្តុះបណ្តាល និងគាំទ្របន្ថែម។
សម្រាប់កាលបរិច្ឆេទ ក្រសួងពាណិជ្ជកម្មនឹងបិទទទួលពាក្យស្នើសុំត្រឹមថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ សហគ្រាសធុនតូច និងមធ្យម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជ្រើសរើស និងត្រូវ ប្រកាសឈ្មោះជាផ្លូវការ។

អ្នកចូលរួមទាំងអស់ត្រូវបំពេញពាក្យស្នើសុំដែលអាចទាញយកពី QR Code ខាងក្រោម ហើយដាក់ពាក្យ មកកាន់ក្រុមការងារក្រសួងពាណិជ្ជកម្មតាមរយៈ លោកស្រី ម៉ៅ កញ្ញា អ៊ីម៉ែល [email protected] ឬតាមតេឡេក្រាមលេខ ០១៧ ៩៣៥ ៨៥២ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម ឬអាជីវករនៅជនបទទាំងអស់ ដែលមានផលិតផលក្នុងស្រុក និងមានបំណងអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនតាមបែប ឌីជីថល ដាក់ពាក្យស្នើសុំចូលរួមក្នុងគម្រោង “ពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅជនបទ” ឱ្យបានទាន់ពេលវេលា។ សហគ្រាសដឹកនាំដោយស្ត្រី ក្រុមយុវជន និងជនដែលមានពិការភាព ឬមានកម្រិតផ្នែកកាយសម្បទា ត្រូវបានលើកទឹកចិត្តក្នុងការចូលរួមជាមួយគម្រោង REEP នេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


