កីឡា
ព្រះខ័នរាជស្វាយរៀង U15 ជួប គោព្រៃភូមិស្វាយធំ វគ្គផ្តាច់ព្រ័ត្រពាន ស្វាយរៀងខាប់ U15
ការប្រកួតពានរង្វាន់ ស្វាយរៀងខាប់ យុវជនអាយុក្រោម ១៥ឆ្នាំ លើកទី២ ឆ្នាំ២០២៥ បានរកឃើញក្រុមខ្លាំង ២ ក្រុមចុងក្រោយ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញ កាលពីថ្ងៃទី ២០ និង ២១ ខែ ធ្នូ ឆ្នាំ ២០២៥។

រម្លឹកអំពីលទ្ធផលការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃទី ២០ ខែ ធ្នូ គឺក្រុម គោព្រៃភូមិស្វាយធំ បានយកឈ្នះលើក្រុម យុវជនសាមគ្គី ក្នុងលទ្ធផល ២-១។ ចំណែកនៅថ្ងៃទី ២១ ខែ ធ្នូ ក្រុម ព្រះខ័នរាជស្វាយរៀង អាយុក្រោម ១៥ ឆ្នាំ បានយកឈ្នះលើក្រុម សាលាបឋមសិក្សាជ្រៃធំ ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-០។

ដូច្នេះក្រុមខ្លាំង ២ ក្រុមចុងក្រោយ ដែលត្រូវជួបគ្នាវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ ស្វាយរៀងខាប់ អាយុ១៥ឆ្នាំ លើកទី២ ឆ្នាំ២០២៥ គឺក្រុម គោព្រៃភូមិស្វាយធំ និង ព្រះខ័នរាជស្វាយរៀង U15។


អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


