ព័ត៌មានអន្ដរជាតិ
គ្រូជនជាតិវៀតណាមរងពិន័យ ដោយសារតម្រូវឱ្យសិស្សខ្លួនចូលគេងមុនម៉ោង៩យប់និងក្រោកនៅម៉ោង៥ព្រឹក
គ្រូបង្រៀននៅវិទ្យាល័យមួយក្នុងទីក្រុងហូជីមិញ ត្រូវបានដាក់ពិន័យបន្ទាប់ពីឱ្យសិស្សធ្វើតាមតារាងកាលវិភាគប្រចាំថ្ងៃដ៏តឹងតែងរបស់ខ្លួន និងតម្រូវឱ្យកូនសិស្សគេងមុនម៉ោង៩យប់ ហើយក្រោកម៉ោង៥ទៀបភ្លឺ បង្កឱ្យមានការរិះគន់ពីឪពុកម្តាយរបស់ពួកគេ។ នេះបើតាមសារព័ត៌មាន VN express។

ឪពុកម្តាយរបស់សិស្ស បាននិយាយថា៖«គ្រូបង្រៀនដែលបង្រៀនថ្នាក់ទី៨ នៅតាមផ្ទះនៃវិទ្យាល័យ Tran Van Dang បានដាក់ច្បាប់យ៉ាងតឹងរឹងលើថ្នាក់រៀនទាំងមូល យើងស្នើសុំឱ្យអ្នកគ្រប់គ្រងសាលាត្រួតពិនិត្យមើលការការត្អូញត្អែរបស់ឳពុកម្តាយសិស្សនៅក្នុងក្រុមជជែកផង»។ ពួកគាត់បន្តថា សិស្សដែលមិនអនុវត្តតាមកាលវិភាគរបស់គ្រូ នឹងត្រូវផាកពិន័យចំនួន១សែនដុង (៤ដុល្លារអាមេរិក) ក្នុងពេលនីមួយៗ។
កុមារី Hoai ដែលសិស្សម្នាក់នៅក្នុងថ្នាក់ បាននិយាយថា សិស្សផ្សេងទៀតក៏មានអារម្មណ៍ថាទទួលរងអយុត្តិធម៌ផងដែរ ប៉ុន្តែពួកគេមិនហ៊ាននិយាយ។
នាងនិយាយថា៖«កុមារទាំងអស់តូចចិត្តតែមិនហ៊ានតវ៉ាទេ ព្រោះខ្លាចមានទោសធ្ងន់ធ្ងរ។ ហើយខ្លះត្រូវបានផាកពិន័យជាង២០ម៉ឺនដុង។ ពេលឪពុកម្ដាយពួកយើងសម្តែងការព្រួយបារម្ភ គ្រូបែរយកលេសមិនចង់បង្រៀនពួកយើងទៅវិញ»។
ឪពុកម្តាយក៏បានត្អូញត្អែរដែរថា គ្រូបានដាក់កិច្ចការផ្ទះម្តងហើយម្តងទៀតដោយមិនឱ្យពិន្ទុសោះ ហើយសិស្សដែលមិនយល់មេរៀនត្រូវឈរនៅខាងក្រោយថ្នាក់រៀនច្រើនដង។
នាយកសាលាលោក Duong Tan Phuoc កាលពីថ្ងៃទី២២ ខែធ្នូបានបញ្ជាក់ពីហេតុការណ៍នេះ ដោយនិយាយថាគ្រូបានទទួលស្គាល់ វិធីសាស្រ្តរបស់គាត់មិនសមរម្យ។ ទោះជាយ៉ាងណាក៏ដោយ លោក Phuoc បាននិយាយទៀតថា ចំនួនលុយជាក់ស្តែងដែលប្រមូលបានមានចំនួនតិចជាងអ្វីដែលបានរាយការណ៍ ដោយសិស្សមួយចំនួនត្រូវពិន័យត្រឹមតែ ១ម៉ឺនដុងប៉ុណ្ណោះ តែបែរទៅជាច្រើនម៉ឺនដុងទៅវិញ។ លុយទាំងអស់ត្រូវបានប្រគល់ឱ្យសិស្សវិញតាំងពីពេលនោះមក។
នាយកសាលាបាននិយាយថា៖ «វិធីសាស្ត្រនេះគឺខុស ទោះបីជាចេតនាជួយសិស្សបង្កើតវិន័យល្អក៏ដោយ»។
នាយកសាលាបានបន្ថែមថា គ្រូបង្រៀនត្រូវបានព្យួរការងារកាលពី៩ឆ្នាំមុន ពីបទរំលោភបំពានសិស្សដោយពាក្យសំដី និងបង្ខំពួកគេឱ្យលុតជង្គង់ វាជារឿងមួយដែលត្រូវបានចាត់ទុកថាជាករណីធ្ងន់ធ្ងរ នឹងត្រូវត្រួតពិនិត្យវិន័យបច្ចុប្បន្ននេះឡើងវិញ៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


