ព័ត៌មានជាតិ
២ ថ្ងៃទៀត ការប្រឡងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ សម្រាប់វិញ្ញាសាសរសេរលើកទី ២ នឹងឈានមកដល់
ជាទម្លាប់ នៅមុនពេលការប្រឡងនីមួយៗ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង តែងតែដឹកនាំកិច្ចប្រជុំធ្វើវឌ្ឍនភាពការងារ និងជម្រះមន្ទិល ឬបញ្ហាប្រឈមនានា ឆ្ពោះទៅកាន់ការប្រឡងប្រជែងនីមួយៗ។

ជាក់ស្ដែង នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ នេះ កិច្ចប្រជុំដើម្បីធ្វើវឌ្ឍនភាពត្រូវបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលជាប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការ និងអនុគណៈកម្មការការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ វិញ្ញាសាសរសេរលើកទី ២។
ស្របពេលជាមួយនឹងការធ្វើរបាយការណ៍វឌ្ឍនភាព អង្គប្រជុំក៏បានចែករំលែកនូវមតិយោបល់ប្រហាក់ប្រហែលគ្នាថា កន្លងមកគណៈកម្មការរៀបចំការប្រឡងប្រជែង ក៏ដូចជាក្រុមការងារ នៃក្រសួងមុខងារសាធារណៈ បានអនុវត្តការងារយ៉ាងល្អិតល្អន់ និងទទួលបានការសាទរពីប្រជាពលរដ្ឋ ជាពិសេសបេក្ខជន និងអាណាព្យាបាល ដែលបានចូលរួមប្រឡងប្រជែង ស្របនឹងគោលការណ៍ថ្មីនេះ។ ទោះបីជាយើងមានការគិតគូរល្អិតល្អន់យ៉ាងណាក៏ដោយ បញ្ហាប្រឈមនានាតែងតែកើតឡើងចំពោះមុខ ជាពិសេសការប្រឡងលើកចុងក្រោយនេះ ដែលមានបរិមាណបេក្ខជនចូលរួមយ៉ាងច្រើនដែលយើងមិនធ្លាប់ជួបប្រទះ ធ្វើឱ្យយើងជួបបញ្ហាប្រឈមត្រូវដោះស្រាយជាបន្តបន្ទាប់។ ដូច្នេះលទ្ធផល នៃកិច្ចប្រជុំនេះ មានសារៈសំខាន់ចំពោះការងារឆ្ពោះទៅមុខ ទៅលើការរៀបចំប្រឡងប្រជែងលើកទី ២ ក្នុងការប្រឡងប្រជែងជ្រើសរើសបេក្ខជនចំនួន ៤៤១ នាក់ ឱ្យចូលបង្រៀននៅអនុវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសទាំងអស់ ដែលមាននៅក្នុងគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ប្រកបដោយសាមគ្គីភាព និងការសហការគ្នាបានល្អប្រសើររវាងក្រុមការងារ ដែលបានធ្វើឱ្យដំណើរការប្រឡងសម្រាំងលើកទី ១ កាលពីថ្ងៃទី ២ ដល់ទី ៥ ខែឧសភា ឆ្នាំ ២០២៤ កន្លងមក ដែលមានបេក្ខជនសរុប ៣៣ ៣១៤ នាក់ ដោយទទួលបានសម្រាំងបេក្ខជនចំនួន ១ ៣៧៩ នាក់ សម្រាប់ប្រឡងវិញ្ញាសាសរសេរលើទី ២ បានបញ្ចប់ដោយរលូន ដូចការគ្រោងទុក។ ឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ ចំពោះកិច្ចសហការនាពេលកន្លងមក ជាពិសេសការចែករំលែកនូវបទពិសោធក្នុងការគាំទ្រការរៀបចំដំណើរការប្រឡងមួយនេះ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


