កីឡា
ក្រុមគុនចម្រុះកម្ពុជា ស្រេកឃ្លានចំពោះការប្រកួត និងចង់យកជ័យជម្នះជូនមាតុភូមិ
ក្រុមគុនចម្រុះកម្ពុជា រួមមានកីឡាករ គោរមៈ ច័ន្ទរាជ្យ រិន សារ័ត្ន និង អធិជ័យ ច័ន្ទរាជ្យ ថាស្រេកឃ្លាចំពោះការប្រកួតមួយនេះ និងចង់យកជ័យជម្នះជូមមាតុភូមិ ជូនវីរកងទ័ពកម្ពុជាអំឡុងសង្គ្រាមឈ្លានពាននេះ។

កីឡាករ រិន សារ័ត្ន
ថ្លែងដោយទំនុកចិត្តកីឡាករ គោរមៈ ច័ន្ទរាជ្យ និងសិស្សច្បង ប្រាប់ថាបានហ្វឹកហាត់ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនៅឯប្រទេសវៀតណាម នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ ក្បាច់ស្នៀត កម្លាំង ការចាប់ឃ្លេ និងការធ្វើទម្ងន់គឺរលូនល្អមិនមានជាបញ្ហាអ្វីនោះឡើយ។

កីឡាករ គោរមៈ ច័ន្ទរាជ្យ
ក្រុមគុនចម្រុះរបស់កម្ពុជាខាងលើ អំឡុងពេលប្រទេសជាតិមានសង្គ្រាមឈ្លានពាននេះបានធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបរួមទាំងខ្លួនផងដែរមានការព្រួយបារម្ភ និងពិបាកចិត្តចំពោះសុខសុវត្តិភាពកងទ័ពជាដើម។ យ៉ាណាពួកគេនឹងហេតុការណ៍ឈ្លានពានរបស់សៀមមួយនេះដើម្បីជាកម្លាំងចិត្តខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាពដណ្ដើមជ័យជម្នះជូមជាតិមាតុភូមិ ជូនប្រជាពលរដ្ឋ និងវីរកងទ័ពដែលកំពុងច្បាំងនៅសរមភូមិ។

កីឡាករ អធិជ័យ ច័ន្ទរាជ្យ
បញ្ជាក់ដែរថា ក្រុមគុនចម្រុះកម្ពុជា (MMA) រួមមានកីឡាករ គោរមៈ ច័ន្ទរាជ្យ រិន សារ័ត្ន និង អធិជ័យ ច័ន្ទរាជ្យ នឹងត្រូវចេញដំណើរទៅប្រទេសវៀតណាមនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នេះដើម្បីចូលរួមការប្រកួតលើសង្វៀន GMA ថ្ងៃទី២៧ ខែធ្នូ ខាងមុខ។ ក្រុមទាំងកម្ពុជាទាំង ៣រូបត្រូវប៉ះម្ចាស់ផ្ទះវៀតណាមទាំងអស់ ដោយឡែក គោរមៈ ច័ន្ទរាជ្យ និង រិន សារ័ត្ន ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់៕

ក្រុមកម្ពុជាដែលនឹងត្រូវទៅប្រកួតនៅវៀតណាម
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


