ព័ត៌មានជាតិ
ថៃយកយន្តហោះចម្បាំង T-50 របស់កូរ៉េខាងត្បូង ទម្លាក់គ្រាប់បែក៤គ្រាប់ក្បែរសាលារៀនក្នុងខេត្តបាត់ដំបង
យោធាថៃបន្តប្រព្រឹត្តឧក្រិដ្ឋសង្គ្រាមយ៉ាងសាហាវព្រៃផ្សៃដោយបានយកយន្តហោះចម្បាំង T-50 របស់កូរ៉េខាងត្បូង ទម្លាក់គ្រាប់បែក៤គ្រាប់ ក្បែរសាលារៀន បណ្ដាលឱ្យសិស្សានុសិស្សភ័យរត់ចេញពីសាលារៀន ក្នុងភូមិសាស្ត្រភ្នំសំពៅ នៅស្រុកបាណន់ ខេត្តបាត់ដំបង ចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីព្រំដែន។

ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានដូច្នេះ៖« នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅម៉ោង ១០:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។ »។
ភ្នំសំពៅ នៅស្រុកបាណន់ ក្នុងខេត្តបាត់ដំបង គឺមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ពីបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ក្រសួងការពារជាតិកម្ពុជា ថាសកម្មភាពប្រើប្រាស់យន្តហោះចម្បាំងT-50 ទម្លាក់គ្រាប់បែកនៅក្នុងភូមិស្ថានស៊ីវិលខេត្តបាត់ដំបង គឺជា ការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។
កងទ័ពអាកាសថៃបានទិញយន្តហោះចម្បាំងម៉ាក T-50TH ដែលផលិតនៅកូរ៉េចំនួន ១៤ គ្រឿង ក្នុងតម្លៃ ៧៨ លានដុល្លារអាម៉េរិក ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនផលិតកូរ៉េខាងត្បូង Korea Aerospace Industries Co (KAI) និងថៃ ។ T-50 ជាធម្មតា ជាប្រភេទយន្តហោះយោធាដែលបម្រើសម្រាប់ការហ្វឹកហាត់ ប៉ុន្តែអាចទម្លាក់គ្រាប់បែកក្នុងងារជាយន្តហោះចម្បាំង។ នេះបើតាមរបាយការណ៍ពីកាសែតបាងកកប៉ុស្តិ៍នៅដើមខែសីហា ឆ្នាំ ២០២១។

ក្រោមកិច្ចព្រមព្រៀង KAI បានផ្គត់ផ្គង់ T-50TH ចំនួន ៤ គ្រឿងនៅឆ្នាំ ២០១៨ និង ៨ គ្រឿង នៅឆ្នាំ ២០១៩ និង ២ គ្រឿងចុងក្រោយនៅខែវិច្ឆិកា ឆ្នាំ ២០២៣ ដល់កងទ័ពអាកាសថៃ។
ជុំវិញករណីយោធាថៃប្រើយន្តហោះចម្បាំងវាយប្រហារនេះ ក្រសួងការពារជាតិកម្ពុចា ប្រកាសថា កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕
ដោយ៖ ង៉ិល ណារ៉ាត់ និងហួន ឌីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


