Connect with us

ព័ត៌មានជាតិ

អគ្គិសនី​កម្ពុជា​កំពុង​សាងសង់​អនុ​ស្ថានីយ​​វាលរេញ​អានុភាព ៧៥ មេហ្គាវ៉ាត់ ផ្គត់ផ្គង់​តំបន់​​សេដ្ឋកិច្ច​ពិសេស​ស្រុក​ព្រៃនប់ ​

បានផុស

នៅ

អគ្គិសនីកម្ពុជាកំពុង​សាងសង់​អនុស្ថានីយ​វាលរេញ​ដែលមានអនុភាព ៧៥ មេហ្គាវ៉ាត់ ដើម្បីបំពេញ​តម្រូវការ​​ប្រើប្រាស់​ និង​បម្រើ​ការ​ផ្គត់ផ្គង់​ដល់​តំបន់​ឧស្សាហកម្ម​។ នេះបើតាមលោក ឡុង ឌីម៉ង់ មន្រ្តី​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នៅ​ក្នុង​វេទិកា​បង្ហាញ​ពី​វឌ្ឍនភាព​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ឌីម៉ង់ ​បាន​ឲ្យ​ដឹង​ថា អនុ​ស្ថានីយ​វាលរេញដែលមាន​អានុភាព ៧៥ មេហ្គាវ៉ាត់ ​កំពុង​ដំណើរការ​សាងសង់​សម្រាប់​​​ផ្គត់ផ្គង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្រុក​ព្រៃនប់។ ជាមួយគ្នានេះ អាជ្ញាធរ​​ក៏​​ត្រៀម​សាង​សង់​អនុ​ស្ថានីយ​អូរត្រជាក់ចិត្តដែល​​មាន​អានុភាព ១៥០ មេហ្គាវ៉ាត់ ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​បន្ថែម​ទៀត។

ខេត្ត​ព្រះសីហនុ​មានរោងចក្រផលិតថាមពលអគ្គិសនីចំនួន ៣ កំពុង​ដំណើរការ​មាន​អនុភាព​ផលិត​បាន​ចំនួន ១ ៣៤០ មេហ្គាវ៉ាត់ បញ្ចូលចូលបណ្តាញជាតិ។ ថាមពលផ្គត់ផ្គង់ក្នុងខេត្តមាន ១២ ប្រភព ដែល​មាន​អនុភាព​ផលិតចំនួន ៨៨៤ មេហ្កាវ៉ាត់ ស្របពេល​ដែល​តម្រូវការ​ប្រើប្រាស់​ជាក់ស្តែង​អស់​តែ ៣៥៧ មេហ្គាវ៉ាត់។

លោក ឡុង ឌីម៉ង់​ បានបញ្ជាក់ថា បច្ចុប្បន្ន​អគ្គិសនី​ត្រូវ​បាន​ផ្គត់ផ្គង់​គ្រប​ដណ្ដប់​ ១០០% ទួទាំង​ខេត្ត​លើ​​ភូមិ​សរុប​ចំនួន ១១១ ភូមិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម