ព័ត៌មានជាតិ
គ្រួសារកងទ័ព ជនភៀសសឹក បានមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាព និងផ្ទះពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ជាង ២ ម៉ឺនគ្រួសារ
លោក ប្លែក វ៉ារី បញ្ជាក់ថា ចាប់តាំងពីការផ្ទុះអាវុធដោយការឈ្លានពានរបស់យោធាថៃ មកដល់ពេលនេះ មានគ្រួសារកងទ័ព និងជនភៀសសឹក បានមកស្នាក់នៅបណ្ដោះអាសន្នតាមមណ្ឌលសុវត្ថិភាព និងតាមផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ប្រមាណជាង ២ ម៉ឺនគ្រួសារ។

ការបញ្ជាក់នេះ ក្នុងពិធីទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ចំនួន ៤៩ តោន របស់មូលនិធិកូនខ្មែរ ដើម្បីខ្មែរ ផ្តល់តាមរយៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបាន លោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមអចិន្ត្រៃយ៍ សម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព នាំមកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ១៩ តោន និង ខេត្តបន្ទាយមានជ័យ ៣០ តោន កាលពីព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នៅសាលាខេត្តសៀមរាប ក្រោមការទទួលរបស់លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាង លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និង លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ លោក សំកុល សុចិត្រា បានជម្រាបជូនដល់គណៈប្រតិភូរបស់ក្រសួងអំពីកំណើន នៃជនភៀសសឹកមកស្នាក់នៅជាបណ្ដោះអាសន្នក្នុងភូមិសាស្ត្រខេត្តសៀមរាប មានចំនួន ៤៧ ២២២ គ្រួសារ មានសមាជិក ១៤៧ ១៥៩ នាក់ ដែលមានមណ្ឌលសុវត្ថិភាពសរុប ១១០ កន្លែង ត្រូវបានទទួលការផ្គត់ផ្គង់ជីវភាពពីរដ្ឋបាលខេត្តសៀមរាប និងសប្បុរសជន។

លោក សំកុល សុចិត្រា បញ្ជាក់ថា ក្នុងការអនុវត្តនូវការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្ត បានដាក់ឲ្យគ្រប់ក្រុង-ស្រុក រៀបចំធ្វើសួនដំណាំនៅតាមមណ្ឌលសុវត្ថិភាពជូនជនភៀសសឹកធ្វើការដាំដុះបន្លែបង្ការ ដើម្បីផ្គត់ផ្គង់ជីវភាពរបស់ខ្លួនទៅពេលខាងមុខ ហើយក៏មានគម្រោងផ្លាស់ប្ដូរជីវិតតាមរយៈអាហារូបត្ថម្ភ បានផ្តល់សម្ភារៈកសិកម្ម និងគ្រប់ពូជបន្លែ គ្រប់បណ្តា មណ្ឌលសុវត្ថិភាព ក្រុង-ស្រុក។ ម្យ៉ាងទៀត រាល់អំណោយទាំងនេះ ត្រូវបានក្រុមការងាររដ្ឋបាលខេត្ត ធ្វើការបែងចែកផ្តល់ជូនដល់វីរកងទ័ពជួរមុខ និងចែកជូនដល់គ្រួសារកងទ័ព , ជនភៀសសឹកជាបន្តបន្ទាប់។ ក្នុងនាម អាជ្ញាធរខេត្តសៀមរាប សូមថ្លែងអំណរគុណដល់ លោកអភិសន្តិបណ្ឌិត ស សុខា និង មូលនិធិកូនខ្មែរ ដើម្បីខ្មែរ ព្រមទាំងសប្បុរសជនជាតិ-អន្តរជាតិ ផងដែរ។

ចំណែក លោក អ៊ូច ភា ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា , សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា , សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវ , សម្តេចក្រឡាហោម ស ខេង និង លោកជំទាវ និង លោកអភិសន្តិបណ្ឌិត ស សុខា និង លោកស្រី ព្រមទាំងថ្នាក់ដឹកនាំ តែងតែមានការនឹកគិតដល់សុខទុក្ខលំបាករបស់វីរកងទ័ពជួរមុខ គ្រួសារកងទ័ព និង ប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ថ្នាក់ ដែលរងគ្រោះដោយសង្គ្រាមឈ្លានពានរបស់ទាហានថៃ។

លោកបញ្ជាក់ដែរថា អំណោយមូលនិធិ កូនខ្មែរ ដើម្បីខ្មែរ ពិតជាផលិតផលរបស់កូនខ្មែរពិតៗ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិខ្មែរ។ លោកជឿជាក់ថា អំណោយទាំងនេះ នឹងទៅដល់ដៃរបស់វីរកងទ័ពជួរមុខដែលផ្តល់តាមរយៈរដ្ឋបាលខេត្តទាំងពីរ រួមទាំងជនភៀសសឹកកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព នៃខេត្តទាំងពីរ។

ជាមួយនេះ លោកក៏បានណែនាំដល់រដ្ឋបាលខេត្តទាំងពីរ សូមផ្តល់នូវភាពកក់ក្ដៅដល់ជនភៀសសឹក និងសូមឲ្យប្រជាពលរដ្ឋបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា , សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
អត្ថបទ ៖ គឿនវេត
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


