Connect with us

កីឡា

សហព័ន្ធ​កីឡាទោចក្រយាន បើក​​ការ​ចុះឈ្មោះ​អ្នក​ចង់​ចូលរួម​ការ​ប្រកួត​ព្រឹត្តិការណ៍កីឡាទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម

បានផុស

នៅ

សហព័​ន្ធ​កីឡា​ទោចក្រយាន​ បាន​ប្រកាស​ដល់​សាធារណៈជន​ពិសេស​អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​កីឡា​ប្រណាំង​កង់​អាច​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​លើ​វិញ្ញាសាកង់គួកផ្នែក​បុរសទូទៅ (Men Road Bike Open) ថ្ងៃ​ទី១០​ ខែ​មករា​ ឆ្នាំ​២០២៦ នៅ​ឯ​ខេត្ត​ព្រះសីហនុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវត្រូវប្រណាំង

នៅ​ខេត្ត​ព្រះសីហនុ​ នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡាទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម អំឡុង​ថ្ងៃ​ទី៩​ ដល់​ ១៣​ ខែ​មករា​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ​។ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​ក្នុងគោលបំណងផ្សព្វផ្សាយដើម្បីបង្ហាញពិភពលោកថាកម្ពុជាជាព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពដល់មនុស្សគ្រប់គ្នា។ ព្រឹត្តិការណ៍ខាងលើនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ទី១៣ ខែមករា ឆ្នាំ២០២៦ ។

វិញ្ញាសាកង់គួក

ជាមួយគ្នាក្នុងនោះផងដែរដោយទទួលបានកិច្ចសហការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលមានរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរទេសចរណ៍ខេត្ត សហព័ន្ធកីឡាទោចក្រយានកម្ពុជា ជម្រាបជូនដល់អ្នកស្នេហាកីឡាទោចក្រយានទាំងអស់មេត្តាជ្រាបថា សហព័ន្ធនឹងរៀបចំការ​ប្រណាំង​កង់​លើវិញ្ញាសាកង់គួកផ្នែក​បុរសទូទៅ (Men Road Bike Open) ចម្ងាយផ្លូវ ៧២គីឡូម៉ែត្រ (ចំនួន ២ជុំក្នុង ១ជុំចម្ងាយ ៣៦គីឡូម៉ែត្រ)។

ការ​ចុះឈ្មោះ​ចូលរួម​ប្រកួត​មិន​មានបង់ប្រាក់​នោះ​ទេ​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី៨​ ខែ​មករា​ ឆ្នាំ​២០២៦ និង​អាច​ទំនាក់ទំនង​សួរព័ត៌មាន​តាម​រយៈលេខ​ទូរសព្ទ​-តេលេក្រាម 086 684 015។

ប្រាក់​រង្វាន់​ជយលាភី៖

-លេខ១ ពាន១ និងប្រាក់រង្វាន់អម ២,០០០,០០០៛

-លេខ២ ពាន១ និងប្រាក់រង្វាន់អម ១,២០០,០០០៛

-លេខ៣ ពាន១ និងប្រាក់រង្វាន់អម     ៨០០,០០០៛៕

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម