Connect with us

ព័ត៌មានជាតិ

គម្រោងរំដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ​សម្រចបាន ១០០% បញ្ចៀស​ការ​ជន់លិច​រាជធានី​ភ្នំពេញ

បានផុស

នៅ

គម្រោងរំដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ​ដែលដំណើរការ​សាងសង់​រហូត​​មក​ដល់ពេលនេះ​សម្រេច​វឌ្ឍនភាព​​​បញ្ចប់​ ១០០%។

លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ​ក្រសួងធនធានទឹក និងឧតុនិយម​កាលពីពេលថ្មីៗនេះ បាន​​ចុះត្រួតពិនិត្យសំណង់នៃគម្រោង​រំដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ដោយមានការ​ចូលរួម​​ពី​ប្រតិភូមកពី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក ចាន់ ស៊ីណាត ​រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមថ្លែង​ថា ការអនុវត្តគម្រោងទទួលបាន​ជោគជ័យ​ ដោយសារមានការគាំទ្រយ៉ាងពេញទំហឹង​ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសា្ថប័នពាក់ព័ន្ធ។

លោក​រដ្ឋលេខាធិការ​បានលើកពី​សារៈសំខាន់នៃគម្រោងរំដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ដែល​អាចជួយបញ្ចៀសការជន់លិចពីភូមិសាស្ដ្ររាជធានីភ្នំពេញ ជាពិសេសផ្ដល់ទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំស្រូវ ដំណាំរួមផ្សំ និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាកសិករ។

ក្នុងដំណើរបេសកកម្ម គណៈប្រតិភូនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលយកលទ្ធផល និងសមិទ្ធផលដែល​​អនុវត្ត​ត្រឹមត្រូវ​​តាមបទដ្ឋានបច្ចេកទេស និងនិយាម។ គម្រោង​នេះ​នឹង​ជួយបម្រើដល់វិស័យធនធានទឹកប្រកបដោយគុណភាព ស័ក្ដិសិទ្ធិភាព និងទំនើបកម្ម សម្រាប់សេដ្ឋកិច្ចជាតិ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម