Connect with us

ព័ត៌មានអន្ដរជាតិ

លោក អាន់វ៉ា សាទរចំពោះបទឈប់បាញ់ រវាង កម្ពុជា-ថៃ ខណៈ៤ថ្ងៃទៀត បញ្ចប់​តួនាទី​​ជាប្រធានអាស៊ាន

បានផុស

នៅ

បើទោះបីជាសល់ពេលតែ៤ថ្ងៃទៀតនឹង​ត្រូវ​បញ្ចប់​តួនាទី​​ជាប្រធានអាស៊ានឆ្នាំ២០២៥យ៉ាងណាក្ដី ប៉ុន្តែនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅតែតាំងចិត្តយ៉ាងមុះមុតក្នុងការដើរតួជាអ្នកសម្របសម្រួលកិច្ចព្រងព្រាងសន្តិភាពនិងបទឈប់បាញ់រវាងកម្ពុជា-ថៃ ប្រកបដោយជោគជ័យដែរ។

ជាក់ស្ដែង នាប៉ុន្មានម៉ោងមុននេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកបានចេញសារចូលរួមអបអរសាទរដលបទឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅលើគណនីផ្ទាល់ខ្លួនដោយបង្ហាញអារម្មណ៍រីករាយដែលម៉ាឡេស៊ីបំពេញតួនាទីពេញដោយប្រសិទ្ធភាពក្នុងនាមជាប្រធានប្រធានអាស៊ានឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្ដាញសង្គមហ្វេសបុក លោក អាន់វ៉ា បានសរសេររ៉ាយរាប់ពេញដោយអត្ថន័យជ្រាសជ្រៅថា «ខ្ញុំសូមស្វាគមន៍ចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាដោយប្រទេសកម្ពុជា និងប្រទេសថៃ ដែលចូលជាធរមាននៅវេលាម៉ោង ១២:០០ថ្ងៃត្រង់(ម៉ោងក្នុងស្រុក)។ ការសម្រេចចិត្តបញ្ឈប់ការប្រយុទ្ធគ្នា និងរក្សាកងកម្លាំងនៅនឹងដើមកន្លែងរៀងៗខ្លួន នោះឆ្លុះបញ្ចាំងពីការទទួលស្គាល់រួមគ្នាថា ការអត់ធ្មត់គឺត្រូវបានទាមទារ ជាពិសេសដើម្បីផលប្រយោជន៍របស់ជនស៊ីវិល។

នៅក្នុងសេចក្តីថ្លែងការណ៍រួមបានកំណត់វិធានការជាក់ស្តែង និងវិជ្ជមាន រួមទាំងការផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន និងការទំនាក់ទំនងដោយផ្ទាល់រវាងអាជ្ញាធរការពារជាតិ។ ទាំងនេះផ្តល់មូលដ្ឋានសម្រាប់ស្ថិរភាព ហើយខ្ញុំសង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តវាដោយស្មោះត្រង់បំផុត។

នៅក្នុងសំណេរដដែលនោះ លោកអាន់វ៉ា អ៊ីប្រាហ៊ីម ក៏មិនភ្លេចរំលេចពាក្យពេចន៍ខ្លះៗបន្ថែមទៀតថា នៅពេលដែលប្រទេសម៉ាឡេស៊ីប្រគល់តួនាទីប្រធានអាស៊ានទៅឲ្យហ្វីលីពីននៅពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ យើងនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីធានាថា កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគោរព និងថា កិត្យានុភាព និងភាពជឿជាក់របស់អាស៊ានជាតំបន់សន្តិភាពត្រូវបានរក្សា»។

សូមបញ្ចាក់ថា កម្ពុជា និងថៃ យល់ព្រមឲ្យមានបទឈប់បាញ់ជាបន្ទាន់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ហើយកងទ័ពកម្ពុជា១៨រូបដែលថៃចាប់ឃុំខ្លួន ក៏រំពឹងថា នឹងត្រូវដោះលែងមកវិញ បន្ទាប់ពីបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញរយៈពេល៧២ម៉ោង។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្រោយការឯកភាពគ្នារវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៦ ខែធ្នូនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ក្រោយបទឈប់បាញ់បន្ទាន់! កម្ពុជា-ថៃ ឯកភាពគ្នាឱ្យពលរដ្ឋនៅតំបន់ព្រំដែនវិលទៅផ្ទះវិញដោយគ្មានការរារាំង
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម