ជីវិតកម្សាន្ដ
ឆឹម សក្កដា ផ្តាំទៅបណ្ឌិតហ្វេសប៊ុកមួយចំនួន កុំដេករិះគន់រឿងចុះជួយកងទ័ព
តារាសម្តែងលោក ឆឹម សក្កដា បានបង្ហាញអារម្មណ៍ហួសចិត្តខ្លាំង ខណ:ដែលសកម្មភាពចុះជួយដល់វីរកងទ័ពជួរមុខនិងបងប្អូនភៀសសឹកនៅតាមព្រំដែល តែត្រូវបានបណ្ឌិតហ្វេសប៊ុកមួយចំនួន ចុចទូរស័ព្ទចាំតែរិះគន់។ ក្នុងនោះ លោកក៏បានផ្តាំថា លោកធ្វើមនុស្សធម៌ មិនចង់បានមុខមាត់នោះទេ។

តារាប្រុសរាងសង្ហាលោក ឆឹម សក្កដា បានឱ្យដឹងថា ការចុះជួយបងប្អូនវីរកងទ័ពនិងជនភៀសសឹកលោកយល់ច្បាស់ណាស់ថា កន្លែងណាគួរផុស ឬមិនគួរ ហើយក៏ដឹងជាងបណ្ឌិតហ្វេសប៊ុកមួយចំនួនទៀតដែរ។
លោក សក្កដា ចោទសួរវិញថា “សង្រ្គាមលើកនេះខ្ញុំជួយទ័ពបានច្រើនកន្លែងណាស់ ខ្ញុំមានដែលផុសអត់? តែមានអ្នកផុសថាទ័ពម្នាក់ស្លាប់ហើយស៊ែរច្រើនទាំងដែលគាត់នៅរស់ ទើបគាត់ចង់ឱ្យខ្ញុំផុសប្រាប់ហើយមើលវីឌីអូផង ពួកបណ្ឌិតឯងដឹងថានៅណាអត់?”។ លោកផ្តាំថា កុំធ្វើដូចស្រលាញ់ទ័ពស្រលាញ់ជាតិតែម្នាក់ឯងអី។
តារាសម្តែងលោក ឆឹម សក្កដា បានបន្ថែមថា ពេលលោកយកជំនួយទៅជួយជនភៀសសឹកមានគេប្រាប់ថាយកទៅជួបជាមួយអ្នកធំនេះអ្នកធំនោះទៅគឺបានស្គាល់ពួកគាត់ មានមុខមាត់ស្គាល់អ្នកធំ ប៉ុន្តែលោកថាមិនចង់បានមុខមាត់ ឬស្គាល់អ្នកធំណាទេចង់ចែកផ្ទាល់ដៃខ្លួនឯង។
កាលពីដើមខែតុលាកន្លងទៅតារាសម្តែងលោក ឆឹម សក្កដា បានសម្រេចបង្កើតមូនិធិ “សិល្បករទ្រទ្រង់ដល់វីរកងទ័ព” ដោយលោកនឹងដឹកនាំសិល្បករសិល្បការិនីល្បីៗជាច្រើនដួង ចេញទៅច្រៀងនិងសម្តែងនៅលើទឹកដីប្រទេសកូរ៉េដើម្បីរៃអង្គាសថវិកាសប្បុរសជនជួយដល់កងទ័ពជួរមុខ៕ ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


