ជីវិតកម្សាន្ដ
គូស្នេហ៍តារាចម្រៀង ថុល សុភិទិ បន្តឧបត្ថម្ភគាំទ្រ ២ម៉ឺនដុល្លារទៀត ជួយពលរដ្ឋ និងទិញអាវក្រោះជូនកងទ័ព
តាមរយៈជំនួយជាបន្តបន្ទាប់ អ្នកនាង ឡុង ម៉ានីន ដែលមហាជនស្គាល់ថាជាគូស្នេហ៍តារាចម្រៀងវ័យក្មេង ថុល សុភិទិ ប្រកាស នៅតែបន្តខ្នះខ្នែងរួមចំណែកនឹងថ្នាក់ដឹកនាំកម្ពុជា ខណៈទើបតែប្រកាសចំណាយ ២ម៉ឺនដុល្លារ ដើម្បីទិញអាវក្រោះជូនដល់វីរកងទ័ពជួរមុខ ព្រមនិងប្រជាជនដែលកំពុងតស៊ូជាមួយកងទ័ពសៀម ចូលឈ្លានពានទឹកដី និងប្រើហិង្សាយ៉ាងព្រៃផ្សៃ។

ជាការពិត អ្នកគាំទ្រកត់សម្គាល់ថា ចាប់តាំងពីមានការផ្ទុះសង្គ្រាមឈ្លានពានពីសំណាក់ចោរសៀមគូស្នេហ៍លោក ថុល សុភិទិ ដែលជាអ្នមជំនួញអនឡាញល្បី ឈ្មោះគឺអ្នកនាង ឡុង ម៉ានីន តែងបង្ហាញនូវឆន្ទ:ក្នុងការចូលរួមជាជំនួយសប្បុរសធម៌យ៉ាងសកម្មដល់វីរ: កងទ័និងបងប្អូនភៀសសឹកនៅតាមបន្ទាត់ព្រំដែលគួ រឲ្យសរសើរ។
តួយ៉ាងពេលនេះអ្នកនាង ឡុង ម៉ានីន បានចំណាយនូវថវិកាចំនួន ២ម៉ឺនដុល្លារ បន្ថែមទៀត សម្រាប់ទិញអាវក្រោះផ្តល់ជូនដល់វីរកងទ័ព និងប្រជាជន ដែលកំពុងតស៊ូរការពារទឹកដីពីឈ្លានពានរបស់ទាហានចោរសៀម។ ជាឆន្ទ: អ្នកនាង ឡុង ម៉ានីន បានបង្ហោះលើទំព័រហ្វេសប៊ុកថា “ខ្ញុំចំណាយថែម២ម៉ឺនដុល្លារ ទុកទិញអាវក្រោះជូនដល់កងទព័យើង និងប្រជាជនយើងដែលកំពុងតទាល់និងកងទ័ពសៀម”។

ទន្ទឹមគ្នានេះ អ្នកនាង ម៉ានីន ក៏សម្តែងការឈឺចាប់បន្ទាប់ឃើញទង្វើរយ៉ាងព្រៃផ្សៃរបស់ចោរសៀមមកលើប្រជាពលរដ្ឋ និងព្រះសង្ឃបណ្តាលឲ្យរងរបួសហើយសន្លប់ ក្នុងហេតុការណ៍ប៉ះទង្គិចដែលបង្កឡើងដោយទាហានសៀម បានរាយបន្លាលួសសាជាថ្មីនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងទឹកដីកម្ពុជា ដោយទាហានសៀមប្រើអំពើហិង្សាយ៉ាងឃោរឃៅ បាញ់ផ្សែងពុល និងកាំភ្លើងគ្រាប់ច្នៃ ក៏ដូចជាឧបករណ៍បំពងសំឡេងមកលើរាស្ត្រខ្មែរដែលគ្មានអាវុធក្នុងដៃ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


