សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ១២៣ លានដុល្លារ ពីការនាំចេញស្វាយ ធ្លាក់ចុះជាង ១០%
កម្ពុជារកចំណូលបានចំនួនជាង ១២៣ លានដុល្លារ ពីការនាំចេញផ្លែស្វាយស្រស់ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ ធ្លាក់ចុះជិត ១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានទំហំទឹកប្រាក់ ១៤០ លានដុល្លារ។នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានប្រាប់ឱ្យដឹងថា ការនាំចេញផ្លែស្វាយស្រស់បានថយចុះ ដោយសាររោងចក្រដំណាប់ស្វាយក្នុងស្រុកបានប្រមូលទិញផ្លែស្វាយស្រស់មកកែច្នៃជាដំណាប់ស្វាយដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។
លោក ច័ន្ទ សុផល នាយកប្រតិបត្តិនៃមជ្ឍមណ្ឌលសិក្សាគោលនយោបាយមានប្រសាសន៍ថា ផលិតកម្មស្វាយនៅកម្ពុជា មានលើសតម្រូវការប្រមាណ ១០ ដង ក្នុងមួយឆ្នាំ ខណៈអ្នកសល់ដីធំៗជាច្រើន តែងតែដាំស្វាយកែវរមៀត។

លោក ច័ន្ទ សុផល លើកឡើងថា៖ «ស្វាយនៅកម្ពុជាលើសតម្រូវការអន្តរជាតិ ១០ ដង ដូចតម្រូវការគេប្រមាណ ៣០ ម៉ឺនតោន ក្នុងមួយឆ្នាំ យើងមានសឹងតែ ៣ លានតោន មកពីដីធំៗមួយចំនួនដែលគេមាន គេមិនដឹងធ្វើអី ចេះតែដាំស្វាយទៅ ស្វាយកែវរមៀតហ្នឹងចេះតែដាំ ចាប់ដើមរដូវវស្សាដាំមិនបាច់ស្រោចទឹកទេ»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


