ព័ត៌មានជាតិ
ក្រសួងបរិស្ថានបណ្ដុះផ្នត់គំនិតភាពបៃតងដល់យុវជន
ក្រសួងបរិស្ថាន បណ្ដុះផ្នត់គំនិត “ភាពស្អាត ភាពបៃតង” ដល់យុវជន ដោយជំរុញឱ្យមានការចូលរួមដាំកូនឈើ មិនប្រើប្រាស់សំណល់ប្លាស្ទិក និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការសហការពីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីឧទ្យានុរក្ស ចុះដាំកូនឈើ កូនឈើហូបផ្លែ និងបន្លែ នៅថ្នាលបណ្ដុះកូនឈើភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោក ខ្វៃ អាទិត្យា បានថ្លែងថា ការចូលរួមរបស់យុវជនក្នុងសកម្មភាពដាំកូនឈើពេលនេះ គឺមានសារៈសំខាន់ណាស់ ដែលជាស្មារតីដើម្បីជំរុញការបណ្ដុះគំនិតដល់យុវជនឱ្យស្រលាញ់ភាពបៃតង ស្របតាមយុទ្ធសាស្ត្រចក្រា របស់ក្រសួងបរិស្ថាន ផ្ដោតលើភាពស្អាត ភាពបៃតង និងចីរភាព។

លោក ខ្វៃ អាទិត្យា បានលើកទឹកឱ្យយុវជនចូលរួមដាំកូនឈើ ជាពិសេសកូនឈើហូបផ្លែនៅតាមបរិវេណផ្ទះ ដោយលោក គូសបញ្ជាក់ថា ភាពបៃតង តាមរយៈការដាំកូនឈើ នឹងជួយទាំងបរិស្ថាន និងទាំងសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។
នៅពេលមានភាពស្អាត និងភាពបៃតង លោក ថា ការរស់នៅរបស់ប្រជាជននឹងប្រកបដោយចីរភាព ដោយពុំមានការបំពុលបរិស្ថាន ពោលគឺមានសុខភាពល្អ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានអំពាវនាវឱ្យមានការបន្តរួមគ្នាអនុវត្តនូវយុទ្ធនាការទាំងឡាយរបស់ក្រសួង ដែលបានដាក់ចេញ ជាអាទិ៍យុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ យុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន និងយុទ្ធនាការផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក៕ ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


