ព័ត៌មានជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ឡើងវិញថា កម្ពុជាមិនទទួលស្គាល់ការកែប្រែព្រំដែន ដោយការប្រើកម្លាំងនោះទេ
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ឡើងវិញថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

លោក ប៉ែន បូណា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៦ថា អ្វីដែលកំពុងកើតឡើងនៅពេលនេះ មិនមែនជារឿងធ្វើឱ្យប្រជាពលរដ្ឋខ្មែរបាក់ទឹកចិត្តនោះឡើយ ផ្ទុយទៅវិញវាគឺជាវិញ្ញាសាមួយដែលជំរុញឱ្យយើងរួបរួមគ្នាកាន់តែខ្លាំង ដើម្បីការពារអធិបតេយ្យភាពជាតិ និងជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់ដែលជាគោលជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាល។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការដោះលែងយោធិនកម្ពុជាទាំង ១៨ រូប ជាជំហានសំខាន់មួយ បន្ទាប់ពីបទឈប់បាញ់ដែលកម្ពុជាកំពុងអនុវត្តបានខ្ជាប់ខ្ជួនល្អ។
លោក ប៉ែន បូណា បន្ថែមថា៖ «នេះជាសញ្ញាវិជ្ជមាននៅក្នុងការស្ដាទំនុកចិត្ត និងការឈានទៅស្ដារសន្តិភាព និងធ្វើឱ្យសន្តិភាពស្ថិតស្វេរយូរអង្វែងរវាងប្រទេសទាំងពីរស្របតាមស្មារតីដែលបានព្រមព្រៀងគ្នា»។

ជំហានបន្ទាប់ដែលកម្ពុជា-ថៃ ត្រូវធ្វើ គឺការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិស្របតាមស្មារតីនៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា សកម្មភាពទាំងឡាយណា ដែលប្រព្រឹត្តខុសពីការឯកភាពគ្នា នៅក្នុងសេចក្ដីប្រកាសរួមនេះ ក៏ដូចជាសេចក្ដីប្រកាសរួមកន្លងមកនោះគឺជាសកម្មភាពខុសច្បាប់ និងរំលោភបំពានលើកិច្ចព្រមព្រៀងលើបទឈប់បាញ់។
កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែបន្ទាត់ព្រំដែនមិនកែប្រែ។
កម្ពុជាគោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្ថែមថា កម្លាំងចលករដ៏សំខាន់ នៅក្នុងការឈានទៅសម្រេចគោលដៅដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងយុត្តិធម៌នៅពេលខាងមុខនេះគឺ៖
១.ជំហរកាទូតច្បាស់លាស់ និងចាស់ទុំរបស់ថ្នាក់ដឹកនាំយើង ដែលឈរលើកិច្ចសន្ទនាដោយសន្តិវិធី និងផ្អែកលើច្បាប់។២.កម្ពុជាមានឯកសារផ្លូវច្បាប់រឹងមាំ ដែលទទួលស្គាល់ជាអន្តរជាតិ។ ៣.ជំហររបស់សហគមន៍អន្តរជាតិដែលគាំទ្រដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់ស្របជាមួយនឹងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា។ ៤. កម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំ ក្នុងចំណោមប្រជាពលរដ្ឋដែលផ្ដល់ទំនុកចិត្តទាំងស្រុងលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា គឺជាកម្លាំងជំរុញដ៏ខ្លាំងក្លា ដើម្បីឈានទៅដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធី៕
អត្ថបទ៖ ឡេង ដេត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


