សន្តិសុខសង្គម
ឆាបឆេះឃ្លាំងស្តុកជ័រ រួមសម្ភារៈមួយចំនួនខូចខាតស្ទើរទាំងស្រុង នៅសង្ដាត់និរោធ
អគ្គិភ័យលេបត្របាក់ឃ្លាំងស្តុកទុយោជ័រ រួមសម្ភារៈមួយចំនួន អស់ស្ទើរទាំងស្រុង ដោយមិនទាន់ដឹងមូលហេតុ សមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងអន្តរាគមន៍។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣រសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ នៅចំណុចឃ្លាំងស្តុកទុយោជ័រ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅក្បែរៗនោះបានអោយដឹងថា មុនកើតហេតុ គេបានឃើញផ្សែងខ្មៅហ៊ុយ ចេញពីក្រោយផ្ទះរបស់ពួកគាត់ ដែលខាងក្រោយនោះគឺ មានឃ្លាំងស្តុកជ័រមួយកន្លែង។ ភ្លាមៗ គាត់មានការភ័យស្លន់ស្លោរ ខ្លាចមានការរាលដាលកាន់តែខ្លាំង បានប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្តទាក់ទងទៅកាន់មន្រ្តីជំនាញពន្លត់អគ្គិភ័យ អោយជួយបញ្ចេញរថយន្តមកកាន់ទីតាំងខាងលើនេះផងដែរ ជៀសវាងមានការរាលដាលបន្តទៅទៀត។


អគ្គិភ័យនេះដែរ បានបង្កការខូចខាតឃ្លាំងស្តុកទុយោជ័រ រួមជាមួយសម្ភារៈមួយចំនួន អស់ស្ទើរទាំងស្រុង ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងរថយន្តជំនួយទីក្រុងនរា , រថយន្ត បុរីប៉េងហួត , រថយន្តសាលាខណ្ឌច្បារអំពៅ អស់ជាច្រើនគ្រឿង អន្តរាគមន៍បាញ់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ រកមូលហេតុ ៕ អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


