Connect with us

ព័ត៌មានជាតិ

ត្រឹម​បំណាច់​​ឆ្នាំ ២០២៥ មាន​ក្រុមហ៊ុន​ធានារ៉ាប់​រង​​ចំនួន ៣៥ កំពុង​ប្រតិបត្តិការ​ផ្តល់​សេវា​ធានារ៉ាប់រង​នៅ​កម្ពុជា

បានផុស

នៅ

បើតាម​និយ័តករ​ធានារ៉ាប់រង​កម្ពុជា​បាន​​ឲ្យ​ដឹង​​ថា គិត​ត្រឹម​បំណាច់​ឆ្នាំ ២០២៥ មានក្រុមហ៊ុន​ផ្តល់​សេវា​ធានារ៉ាប់រង​ចំនួន ៣៥ កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ដែល​ក្នុងនោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​មាន​ចំនួន ១២ ក្រុមហ៊ុន​ធានារ៉ាប់រង​​ទូទៅ​មាន​ចំនួន ១៧ ក្រុមហ៊ុនធានារ៉ាប់​រងខ្នាតតូច​មាន​ចំនួន ៥ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​មាន​​ចំនួន ១។

វិស័យ​ធានារ៉ាប់រង​ជាវិស័យមួយក្នុង​ចំណោម​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ដែល​បាន​កំពុងមានការ​​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​​ក្នុង​ប្រទេស​​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ត្រឹម​ដំណាច់ឆ្នាំ២០២៥ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង​ដល់​ប្រមាណ ៣៧៥ លាន​ដុល្លារអាម៉េរិក​នៃ​បុព្វលាភធានារ៉ាប់រងដុល។ នេះបើតាម លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក​នៃ​និយ័តករ​ធានារ៉ាប់រង​កម្ពុជា​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ​ប្រព័ន្ធ​ទទួល​បណ្តឹង​ធានារ៉ាប់រង​តាម​កម្មវិធី​ទូរសព្ទ​ដៃ​កាលពីពេលថ្មីៗកន្លងទៅនេះ។

ទោះ​ជាយ៉ាង​ណា បើពិនិត្យ​លើអត្រា​ភាគទាន​ក្នុងសេដ្ឋកិច្ចនិង​ដង់ស៊ីតេធានា​រ៉ាប់រង​​នៅ​មាន​កម្រិត​ទាបធៀប​នឹង​តំបន់ ដែល​នេះ​បញ្ជាក់ថា​ ទីផ្សារ​ធានា​រ៉ាប់រង​កម្ពុជា​នៅ​មាន​សក្ដានុពល​ធំធេង​សម្រាប់​ការ​អភិវឌ្ឍ។

ជាមួយ​ឱកាស​នៃការ​រីកចម្រើម​ ក៏​គេ​មើលឃើញ​​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ។ បញ្ហាប្រឈមចំបង គឺកង្វះទំនុក​ចិត្តរបស់ប្រជាជនលើគុណភាពសេវា ដោយសារ​​កង្វះ​យន្តការ​សម្រាប់​ប្រជាជន​ធ្វើបណ្តឹង ដើម្បី​ទទួលដំណោះស្រាយ​សមស្រប​និងច្បាស់លាស់​គួរ​ឱ្យ​ទុក​ចិត្ត​បាន។

លោក ប៊ូ ច័ន្ទភីរូ បាន​គូស​បញ្ជាក់ថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ និយ័តករធានារ៉ាប់រងកម្ពុជា​បាន​រៀបចំ និង​ដាក់​ឱ្យអនុវត្ត​បទប្បញ្ញត្តិស្តីពីនីតិវិធីទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រង ក៏ដូចជា​បាន​ដាក់​ឱ្យអនុវត្តយន្តការ​ទទួលនិងដោះស្រាយបណ្តឹងធានារ៉ាប់រងអនឡាញ តាមរយៈ​គេហទំព័រ​របស់និយ័តករ និង​បាន​ជំរុញ​ការ​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស​អំពី​យន្តការនៃការ​ធ្វើបណ្ដឹង​តាមអនឡាញនេះ។

និយ័តករធានារ៉ាប់រងកម្ពុជាក៏​បានឈានមួយជំហានបន្ថែមទៀត ដោយ​បានដាក់​ចេញ​ប្រព័ន្ធ​ទទួល​បណ្តឹង​ធានារ៉ាប់រង​តាមកម្មវិធីទូរស័ព្ទដៃ (Apps) មាន​ឈ្មោះ​ថា “បណ្ដឹងធានារ៉ាប់រង” ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​ដាក់បណ្ដឹង​ចំពោះ​ក្រុមហ៊ុនធានារ៉ាប់រងណា ដែលមិនបានបំពេញតួនាទី​តាមលក្ខខណ្ឌ​នៃ​កិច្ចសន្យា​ធានារ៉ាប់រង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម