Connect with us

កីឡា

សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​ជា​ការ​វាស់ស្ទង់​សមត្ថភាព​ហ្វឹកហាត់​

បានផុស

នៅ

អគ្គលេខាធិការសហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ ថា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ប្រចាំ​ឆ្នាំ​២០២៥​ នេះ​ជា​ការ​វាស់ស្ទង់​សមត្ថភាព​ បច្ចេកទេស​ដែល​កីឡាករ​ កីឡា​ការិនី​បាន​ហ្វឹកហាត់​កន្លង​មក​នេះ​ និង​ជា​ការ​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ លើក​នៅ​ឆ្នាំ​២០៣១​ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ប្រកួត​

លោក​ ណយ​ ផាន់ណា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា ដោយផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំ​ការប្រកួត​បាន​ឱ្យ​ដឹង​ថា​ការ​ប្រកួត​កីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៩ ប្រចាំឆ្នាំ២០២៥ ទទួលបាននូវលទ្ធផលល្អប្រសើរ។

ទិដ្ឋភាព​ប្រកួត​

ថ្នាក់​ដឹកនាំ​ និង​ជា​គ្រូ​ជើង​ចាស់​រូប​នេះ​បន្ថែមទៀត​ថា​ តាម​រយៈ​ការ​ប្រកួត​នេះគឺជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យដែលកីឡាករ កីឡាការិនីម្នាក់ៗបានប្រឹងប្រែងហ្វឹកហាត់កន្លងមក។ កីឡាករ កីឡាការិនីដែលទទួលជ័យលាភីនាពេលនេះបានខិតខំតស៊ូព្យាយាមហ្វឹកហាត់គោរពវិន័យបានល្អយកចិត្តទុកដាក់ស្តាប់ការពន្យល់បង្ហាត់បង្រៀនរបស់គ្រូបង្វឹក និងដោយមានការយកចិត្តទុកដាក់ពីក្រសួងអប់រំ យុវជន និងកីឡា​​ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាពិសេសថ្នាក់ដឹកនាំសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា រួមជាមួយមន្ត្រីបច្ចេកទេសផងដែរ។​

លោក​ ណយ​ ផាន់ណា​

ក្នុងនាមឯកឧត្តមបណ្ឌិតប្រធាន សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងខ្លួនលោក​ផ្ទាល់ សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ​ដែល​បាន​ចូលរួម​ប្រកួត​កីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២៥ នេះ​ដោយ​គោរព​តាម​ការណែនាំ​របស់​ក្រសួងអប់រំ យុវជន និងកីឡា និងអនុវត្តតាមបទបញ្ជាបច្ចេកទេស ក្រមសីលធម៌កីឡា និងស្មារតី Fair Play ក្នុងការប្រកួត ទើបនាំឱ្យការប្រកួតនេះប្រព្រឹត្តទៅដោយរលូនតាំងពីដើមរហូតចប់។

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦​ ដល់​ ៣១​ ខែ​ធ្នូ ឆ្នាំ​២០២៥​ នៅ​សាល​ហ្វឹកហាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

ទិដ្ឋភាព​បិទការប្រកួត​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម