Connect with us

ជីវិតកម្សាន្ដ

ធ្លាយពាក្យចចាមអារ៉ាមថា Fan Bingbing និងមិត្តប្រុស រៀបការរួចហើយ

បានផុស

នៅ

កាលពីពេលថ្មីៗនេះ ដោយយោងតាមប្រព័ន្ធផ្សព្វផ្សាយចិនមួយបានបង្ហាញពីព័ត៌មានលម្អិតអំពីទំនាក់ទំនងរវាងតារាស្រីលំដាប់ជួរមុខ Fan Bingbing និងអតីតមិត្តប្រុសរបស់នាងគឺ Li Chen។ ជាងនេះ តារាទាំងពីររូបធ្លាប់រៀបការរួចទៅហើយ តែលាក់បាំងការពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានដដែល Li Chen ថែមទាំងបានផ្តល់ប្រាក់រាប់សិបលានយ័នដល់តារាស្រីចិន នៅពេលដែលនាងជួបការលំបាក។ ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រួសាររបស់មិត្តប្រុសនាងមានប្រវត្តិយូរអង្វែងក្នុងជួរកងទ័ព ហើយពួកគេតែងតែមើលងាយ Fan Bingbing។ ព័ត៌មាននេះបានបង្កឲ្យមានការភ្ញាក់ផ្អើលម្តងទៀត នៅក្នុងមតិសាធារណៈ ប៉ុន្តែសិល្បករទាំងពីរនៅតែស្ងាត់ស្ងៀម។

មែនទែនទៅ តារាទាំងពីររូបបានជួបគ្នាជាលើកដំបូងតាមរយៈផលិតកម្ម Huayi Brothers Entertainment។ ទំនាក់ទំនងរបស់ពួកគេបានរីកចម្រើន បន្ទាប់ពីពួកគេសហការគ្នាក្នុងរឿងភាគទូរទស្សន៍ឆ្នាំ ២០១៤ «The Empress of China» ហើយពួកគេបានប្រកាសទំនាក់ទំនងសាធារណៈនៅក្នុងខែឧសភា ឆ្នាំ ២០១៥។

ពេញមួយទំនាក់ទំនង គូស្នេហ៍នេះតែងតែបង្ហាញខ្លួនជាមួយគ្នានៅក្នុងកម្មវិធីកម្សាន្ត និងព្រឹត្តិការណ៍ផ្សេងៗ។ តារាសម្តែងស្រីត្រកូល Fan ថែមទាំងបានប្រកាសថា Li Chen គឺជាមិត្តប្រុសចុងក្រោយរបស់នាងទៀតផង។ នៅក្នុងខែកញ្ញា ឆ្នាំ ២០១៧ Li Chen បានស្នើសុំ Fan Bingbing រៀបការដោយជោគជ័យនៅក្នុងពិធីជប់លៀងខួបកំណើតរបស់នាង។ ក្រោយមក អ្នកទាំងពីរត្រូវបានគេប្រទះឃើញកំពុងមើលផ្ទះប្រណីតមួយនៅសៀងហៃជាមួយម្តាយរបស់មិត្តប្រុស។

ក្រោយមក នៅឆ្នាំ ២០១៨ Fan Bingbing បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពន្ធ។ នៅពេលនោះ Li Chen កំពុងថតរឿងនៅសហរដ្ឋអាមេរិក។ ដោយសារតែកាលវិភាគថតរឿង និងបទប្បញ្ញត្តិទិដ្ឋាការ គាត់មិនអាចត្រឡប់ទៅប្រទេសចិនវិញនៅពាក់កណ្តាលការថតរឿងបានទេ។ ទោះជាយ៉ាងណាក៏ដោយ មានរបាយការណ៍ថា តារាដែលកើតនៅឆ្នាំ ១៩៨១ ត្រូវបង់ពន្ធដោយខ្លួនឯងដោយលក់ទ្រព្យសម្បត្តិ និងបញ្ចាំផ្ទះ។ នេះនាំឲ្យមានការរិះគន់ថា Li Chen បានបោះបង់ចោលមិត្តស្រីត់ក្នុងអំឡុងពេលដ៏លំបាកមួយ។

នៅពាក់កណ្តាលឆ្នាំ ២០១៩ អ្នកទាំងពីរបានប្រកាសជាផ្លូវការអំពីការបែកបាក់របស់ពួកគេ ដោយបញ្ចប់ទំនាក់ទំនងរយៈពេលបួនឆ្នាំរបស់ពួកគេ។ Fan Bingbing កើតនៅឆ្នាំ ១៩៨១ ធ្លាប់ជាតារាសម្តែងលំដាប់កំពូលនៅចិនដីគោក។ នាងទទួលបានកិត្តិនាមតាមរយៈខ្សែភាពយន្តជាច្រើនដូចជា «Fengshen Bang, Lost in Beijing, Iron Man 3, Princess Pearl និង The Empress of China»។ តែនាងត្រូវបានដាក់ក្នុងបញ្ជីខ្មៅនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០១៨ ដោយសារតែរឿងអាស្រូវគេចពន្ធ។ នាងបានផ្លាស់ទៅរស់នៅហុងកុង ហើយចាប់តាំងពីពេលនោះមក បានបន្តអាជីពនៅក្រៅប្រទេស៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ឈិនឡុង ទទួលស្គាល់កំហុស ដែលចិញ្ចឹមកូនតឹងតែងពេក
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម