កីឡា
សហព័ន្ធប្រដាល់គុនខ្មែរ ទទួលបានអង្ករ ១០តោនពីក្រុមហ៊ុន Khmer Beverages ជួយដល់វីរកងទ័ព
សហព័ន្ធប្រដាល់គុនខ្មែរ ដែលដឹកនាំដោយប្រធានសហព័ន្ធ លោក ខូវ ឆាយ បានទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន Khmer Beverages នូវអង្ករចំនួន ១០តោន រួមទាំងភេសជ្ជៈមួយចំនួនធំទៀតដើម្បីយកទៅជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកដែលរងគ្រោះពីការឈ្លានពានកន្លងទៅនេះ។

រូបភាពលើផេកសហព័ន្ធ
នេះបើតាមការផ្សព្វផ្សាយនៅលើហ្វេសបុកផេកសហព័ន្ធ នៅមុននេះបានបញ្ជាក់ថា លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនខ្មែរប៊ីវើរីកជីស (Khmer Beverages) បានផ្តល់នូវអំណោយមានអង្ករ ១០តោន ទឹកសុទ្ធ ២០០កេះ ភេសជ្ជៈអេចស្ព្រេស ២០០កេះ ដល់សហព័ន្ធដើម្បីចុះជួយវីរកងទ័ពជួរមុខ និងជនភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីទាហានសៀម។

រូបភាពលើផេកសហព័ន្ធ
បន្ទាប់ពីមានការឈ្លានពានពីសំណាក់ប្រទេសសៀមមកលើកម្ពុជាកន្លងទៅនេះ បានធ្វើឲ្យកងទ័ពកម្ពុជាចំនួនត្រូវពលីលើសមរភូមិន និងមានក្រុមគ្រួសារកងទ័ព ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់រងគ្រោះត្រូវភៀសខ្លួនពីផ្ទះសម្បែងដើម្បីរកកន្លែងសុខសុវត្ថិភាព។ ការចាក់ចេញដោយទុកផ្ទះសម្បែងចោល ទុកសម្ភារប្រើប្រាស់ និងទាំងសត្វពាហនៈផ្សេងៗគឺមានផលប៉ះពាលជាខ្លាំង។ ដូច្នេះហើយអំឡុងពេលឈ្លានពាននេះចលនាសប្បុរសធម៌ និងការរៃអង្គាសពីមហាជនមានជាច្រើនដើម្បីជួយដល់វីរកងទ័ពនៅសមរភូមិ និងជនភៀសសឹកកន្លងមកក្នុង ស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ ដើម្បីសម្រាលដល់ការលំបាក់ផ្សេងៗ។ យ៉ាងណាជាក់ស្ដែងដូចជាក្រុមហ៊ុន Khmer Beverages ផងដែរដែលបានផ្ដល់អំណោយតាមរយៈសហព័ន្ធប្រដាល់គុនខ្មែរនេះនឹងជួយដោះស្រាយការលំបាកបានមួយកម្រិតនៅក្នុងស្ថានភាពជាក់ស្ដែងនេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


