Connect with us

ព័ត៌មានអន្ដរជាតិ

ជុំវិញបញ្ហាវ៉េណេស៊ុយអេឡា-អាមេរិក ថៃជំរុញឱ្យគ្រប់ភាគីអត់ធ្មត់ និងគោរពច្បាប់អន្តរជាតិ​

បានផុស

នៅ

ពាក់ព័ន្ធនឹង​ការវិវត្តចុងក្រោយនៃភាពតានតឹងវ៉េណេស៊ុយអេឡា-សហរដ្ឋអាមេរិក ក្រសួងការបរទេសថៃនៅថ្ងៃអាទិត្យនេះ បាន​ជំរុញឱ្យគ្រប់ភាគីទាំងអស់មាន​ការអត់ធ្មត់ និងគោរពតាមច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហា។ នេះបើតាមការចុះផ្សាយរបស់កាសែត Khaosod។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួងការបរទេសថៃ បាន​និយាយក្នុងសេចក្ដីថ្លែងការណ៍ថា ខ្លួន​បានតាមដានស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡាយ៉ាងដិតដល់ ហើយជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ «ដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពយ៉ាងពេញលេញចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។

ក្រសួងបាន​ជំរុញឱ្យគ្រប់ភាគី​អនុវត្តការអត់ធ្មត់ឱ្យ​ខ្លាំងបំផុត ដើម្បីបញ្ចៀសភាពតានតឹង​បន្ថែមទៀត និង​ផ្តល់អាទិភាពដល់ការការពារជនស៊ីវិល និងគោរពឆន្ទៈរបស់ប្រជាជនវេណេស៊ុយអេឡា។

ការអំពាវនាវយ៉ាងដូច្នេះរបស់ប្រទេសថៃ ធ្វើឡើង​ក្រោយ​ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បានប្រកាសថ្ងៃសៅរ៍ថា កងកម្លាំងអាមេរិកបានចាប់ខ្លួនឃុំខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក ប៉ុន្មានម៉ោង​បន្ទាប់ពីបើក​វាយប្រហារ​រដ្ឋធានីការ៉ាកាស និងខេត្តមួយចំនួនរបស់​វ៉េណេស៊ុយអេឡា។ មុនពេលប្រកាសចាប់ខ្លួនលោក ម៉ាឌូរ៉ូ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នទូទាំងប្រទេស។

​ក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានាធិបតី ត្រាំ បានថ្លែងថា​ អាមេរិក​នឹង​គ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡារហូតដល់ «ការផ្ទេរអំណាច​ប្រកបដោយ​សុវត្ថិភាព សមស្រប និងប្រុងប្រយ័ត្ន អាចកើតឡើង»។ ​លោកបន្តថា អាមេរិក​នឹងកំណត់ថាពេលណាត្រូវប្រគល់ការគ្រប់គ្រងទៅឱ្យប្រទេសវេណេស៊ុយអេឡាវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម