Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ប្រកាសបើកចិត្តចរចាជាមួយ ចិន ក្រោយតឹងសរសៃ ក ដាក់គ្នាមួយរយៈធំ

បានផុស

នៅ

នាថ្ងៃទី៥ខែមករានេះ តាមភ្នាក់ងារ biz នាយករដ្ឋមន្ត្រី Sanae Takaichi បានមានប្រសាសន៍ថា ដោយសារតែមានភាពចម្រូងចម្រាស និងបញ្ហាប្រឈមជាច្រើនដែលមិនទាន់សម្រេចរវាងជប៉ុន និងចិន ការទំនាក់ទំនងគឺមានសារៈសំខាន់។ ដូច្នេះ លោកស្រីនឹងបើកចិត្តឡើងវិញចំពោះការចរចាជាមួយចិន ពោលគឺមិនបានបិទទ្វារទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាពពីប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកស្រី Sanae Takaichi

ដោយឆ្លើយតបទៅនឹងការរិះគន់ថា ទំនាក់ទំនងជាមួយចិនមានភាពច្របូកច្របល់និងហាក់តឹងសសសៃ ក ខ្លាំង លោកស្រីមានប្រសាសន៍ថា ចាប់តាំងពីឡើងកាន់តំណែងមក យើងបានរក្សាគោលនយោបាយនៃការជំរុញទំនាក់ទំនងសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយចិន និងកសាងទំនាក់ទំនងប្រកបដោយស្ថាបនា និងស្ថិរភាព។

នាយករដ្ឋមន្ត្រី Takaichi បានបញ្ជាក់ម្តងទៀតនូវជំហរដែលមានស្រាប់ ហើយលើកឡើងថា ដោយផ្អែកលើជំហរនេះ យើងនឹងបន្តទំនាក់ទំនងជាមួយភាគីចិន ហើយនឹងឆ្លើយតបយ៉ាងសមស្របពីទស្សនៈនៃផលប្រយោជន៍ជាតិនាពេលអនាគត។

ប្រទេសជប៉ុនបានប្រកាន់ជំហរប្រឈមមុខដាក់គ្នាចំពោះភាគីចិន ចាប់តាំងពីនាយករដ្ឋមន្ត្រី Takaichi បានស្នើនៅក្នុងសភាកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ថា «ជប៉ុននឹងធ្វើអន្តរាគមន៍យោធាភ្លាមៗ ប្រសិនបើចិនវាយប្រហារតៃវ៉ាន់»។ ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំងមិនត្រឹមតែបានចេញបម្រាមមិនឲ្យជនជាតិជប៉ុនចេញចូលប៉ុណ្ណោះទេ ប៉ុន្តែក៏មានឧប្បត្តិហេតុចាក់សោរ៉ាដាដែលកំណត់គោលដៅយន្តហោះចម្បាំងជប៉ុនមួយគ្រឿង ដោយកាលណោះធ្វើឲ្យភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែកើនកំដៅទ្វេរដង។

ដោយឡែក ងាកចេញពីប្រទេសចិន-ជប៉ុនបន្តិច ទាក់ទងនឹងការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduro តាមរយៈប្រតិបត្តិការយោធាសហរដ្ឋអាមេរិក លោកស្រី Takaichi បានធ្វើការបដិសេធមិនធ្វើការវាយតម្លៃជាក់លាក់ណាមួយឡើយ តែថា ជប៉ុននឹងបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតឆ្ពោះទៅរកការស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអាមេរិកឡាទីន និងស្ថិរភាពស្ថានការណ៍ណាមួយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ប្រធានាធិបតីកូរ៉េ មកដល់ទីក្រុងប៉េកាំង ត្រៀមជួបលោកស៊ី ផ្លូវការ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម