ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីកូរ៉េ មកដល់ទីក្រុងប៉េកាំង ត្រៀមជួបលោកស៊ី ផ្លូវការ
ប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យុង បានមកដល់ទីក្រុងប៉េកាំងនាថ្ងៃអាទិត្យទី៤មករា ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃ និងចង់ជំរុញទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូពាណិជ្ជកម្មធំបំផុតរបស់សេអ៊ូល។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋចិន CCTV នៅក្នុងថ្ងៃដដែលនេះ។

តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋចិន CCTV ថ្នាក់ដឹកនាំធុរកិច្ចកូរ៉េខាងត្បូងជាង ២០០នាក់ បានអមដំណើរលោក លី ជេម្យុង ដោយមានក្ដីសង្ឃឹមថា នឹងពិភាក្សាអំពីបញ្ហាដូចជា ការវិនិយោគខ្សែសង្វាក់ផ្គត់ផ្គង់ សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរវប្បធម៌ នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតី ស៊ី ជីនពីង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។
មិនតែប៉ុណ្ណោះ លោកលីក៏សង្ឃឹមថា នឹងអាចទាញយកឥទ្ធិពលរបស់ចិនលើកូរ៉េខាងជើង ដើម្បីគាំទ្រដល់ការប៉ុនប៉ងរបស់លោក ក្នុងការកែលម្អទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាងផងដែរ។
យ៉ាងណាមិញ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ គឺសម្រាប់កិច្ចប្រជុំលើកទីពីររបស់ពួកគេក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ដែលជាចន្លោះពេលខ្លីមិនធម្មតា ខណៈក្រុមអ្នកវិភាគថា ទាំងនេះគឺជាការបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់ចិន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទេសចរណ៍។
ទោះជាយ៉ាងណា នាប៉ុន្មានម៉ោងមុនពេលលោក លី ចាកចេញទៅកាន់ទីក្រុងប៉េកាំង យោធាទីក្រុងសេអ៊ូលថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន ដែលជាការសាកល្បងលើកដំបូងរបស់ខ្លួននៅដើមឆ្នាំ២០២៦ និងបន្ទាប់ពីសហរដ្ឋអាមេរិក វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា ដែលធ្វើឲ្យភាពតានតឹងទូទាំងពិភពលោកកាន់តែឡើងកម្ដៅខ្លាំង។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក លី ជេម្យុង ទៅកាន់ប្រទេសចិន ចាប់តាំងពីចូលកាន់តំណែងក្នុងខែមិថុនា។ កូរ៉េខាងត្បូងបាននិយាយថា សន្តិភាពនៅលើឧបទ្វីបកូរ៉េ នឹងស្ថិតនៅក្នុងរបៀបវារៈក្នុងអំឡុងពេលដំណើរទស្សនកិច្ចមួយនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងច្រើនគ្រាប់ ចំពេលត្រាំចាប់ខ្លួនលោកម៉ាឌូរ៉ូ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


